CamNews

ព័ត៌មានជាតិ 

អាជ្ញាធរ​​ ខណ្ឌដូនពេញ ចុះរុះរើតូបលក់ ដូរជាប់របង វិទ្យាល័យ​ ព្រះស៊ីសុវត្ថិ តាមកិច្ច ព្រមព្រៀង

ភ្នំពេញ ៖ កម្លាំងសណ្ដាប់ធ្នាប់និងប្រជា ការពារខណ្ឌដូនពេញ ជាច្រើននាក់នៅ រសៀល ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥នេះ បានចុះទៅរុះរើតូបលក់ដូរ ( ប្រហិត គ្រឿង សមុទ្រ និងភេសជ្ជៈ ) នៅជាប់របងវិទ្យា ល័យ ព្រះស៊ីសុវត្ថិប៉ែកខាងក្រោយ ស្ថិតនៅ តាមបណ្ដោយផ្លូវលេខ៥១ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ។

ការចុះទៅរុះរើតូបនិងស្នើឱ្យផ្អាកអាជីវ កម្មលក់ដូរគ្រឿងហូបចុកខាងលើនេះ បាន ធ្វើឡើងតបទៅតាម កិច្ចព្រម ព្រៀងរវាងក្រុមអាជីវករ និងអាជ្ញាធរខណ្ឌដូនពេញ កាល ពីពេលកន្លងទៅតម្រូវឱ្យបញ្ចប់អាជីវកម្ម របស់ខ្លួន នាថ្ងៃ ទី៣១ ខែធ្នូ ឆ្នាំ២០១៤។

លោកគឹម វុត្ថា ដែលដឹកនាំកម្លាំងសន្ដិសុខ ចុះទៅរុះរើតូបលក់ដូរ និងផ្អាកអាជីវកម្មលើចិញ្ចើមថ្នល់ សាធារណៈ ខាងលើនេះ បានបញ្ជាក់ថា ដោយយោងតាមការណែនាំពីសំណាក់អភិបាលខណ្ឌដូនពេញ លោក គួច ចំរើន លើការ អនុវត្ដកិច្ចព្រមព្រៀងរវាងអាជីវករនិងអាជ្ញាធរនោះ គឺតម្រូវឱ្យពួកគាត់ផ្អាកអាជីវកម្មនេះតែម្ដង ហើយទៅ ស្វែងរកកន្លែងលក់ដូរនៅទីតាំងផ្សារ ដែលសមស្របរៀងៗខ្លួន ។

លោកគឹម វុត្ថា បានបញ្ជាក់ថា ការចុះ ទៅណែនាំនិងប្រាប់ឱ្យពួកគាត់បញ្ចប់អាជីវ កម្មនៅតាមដងផ្លូវ សាធារណៈ ខាងលើនេះ គឺពុំមានការតវ៉ាឬរារាំងណាមួយពីក្រុមអាជីវករទាំងនេះឡើយ ពោលពួកគាត់បាន យល់ព្រមតបទៅ តាមកិច្ច ព្រមព្រៀងដែលបានឯកភាពគ្នា កាលពីប៉ុន្មានខែមុននោះ ។

មន្ដ្រីសាលាខណ្ឌដូនពេញ បានបញ្ជាក់ថា ការដែលហាមឃាត់មិនឱ្យមានការលក់ដូរ គ្រឿងហូបចុកនៅលើ ចិញ្ចើមផ្លូវសាធារណៈ នាទីប្រជុំនោះ ក្នុងគោលបំណងលើកម្ពស់ សោភ័ណភាពទីក្រុង កាត់បន្ថយការកកស្ទះ ចរាចរ និងបញ្ហាបរិស្ថាន ជាដើម ។

យុទ្ធនាការក្នុងរូបភាពបែបនេះ អភិបាលខណ្ឌដូនពេញ បាននឹងកំពុងធ្វើការ កែលំអជាបន្ដបណ្ដើរៗមិនថា នៅជាប់របង វិទ្យាល័យព្រះស៊ីសុវត្ថិនោះទេ ប៉ុន្ដែតាមគោលដៅផ្សេងៗទៀត ៕


ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Cambodia Social News PP