CamNews

ទូរស័ព្ទ 

HTC 10 នឹងបំពាក់បណ្តាប៊ូតុង Touch នៅខាងក្រោម ជំនួសឲ្យការបំពាក់នៅខាងក្នុងអេក្រង់ ដូចម៉ូដែលមុនៗ

រូបរាងរបស់ស្មាតហ្វូន HTC 10 បានលេចចេញមកជាយូរមកហើយ ប៉ុន្តែបណ្តារូបភាពទាំងអស់នោះ សុទ្ធតែមិនបានបង្ហាញឲ្យឃើញនូវផ្នែកខាងមុខទាំងអស់ឡើយ នៅពេលវាកំពុងដំណើរការម៉ាស៊ីន។ កត្តានេះធ្វើឲ្យពួកយើងមិនអាចដឹងបានថា HTC បានបោះបង់ចោលនូវការប្រើប្រាស់បណ្តាប៊ូតុង Touch (ប៊ូតុង Home, Back...) នៅខាងក្នុងអេក្រង់ ដោយប្តូរមកបំពាក់នៅខាងក្រៅអេក្រង់វិញ ឬអត់ នោះទេ។


ប៉ុន្តែតាមរយះរូបភាពដែលទើបតែលេចចេញមកថ្មីៗនេះ បានង្ហាញឲ្យឃើញយ៉ាងច្បាស់ថា HTC បានធ្វើការផ្លាស់ប្តូរទម្លាប់របស់ខ្លួន ដោយប្តូរមកបំពាក់បណ្តាប៊ូតុង Touch ដែលតែងតែមាននៅក្នុង អេក្រង់នោះ មកដាក់នៅខាងក្រៅអេក្រង់ ផ្នែកខាងក្រោមវិញ។

ជាមួយនឹងការប្រើប្រាស់បណ្តាប៊ូតុង Touch មកនៅខាងក្រៅអេក្រង់វិញនេះ គឺច្បាស់ណាស់ HTC 10 នឹងកែសម្រួលបាននូវគុណវិបត្តិ ស្តីពីផ្ទៃ interface ដែលមាននៅលើបណ្តាជំនាន់មុនៗ។ HTC ក៏បាន និយាយឲ្យដឹងថា HTC 10 គឺជាស្មាតហ្វូនដែលលឿនជាងគេបំផុត និង Smooth បំផុត ជាក់ស្តែងគឺ ដូចអ្វីដែលយើងបានឃើញនៅក្នុង teaser ថ្មីរបស់ HTC៕

- អានអត្ថបទ៖ MacBook Pro ស៊េរីថ្មី នឹងមានការរចនាម៉ូតដូច MacBook 12" Retina, ស្តើងជាងទាំង MacBook Air ទៀត?
- អានអត្ថបទ៖ ដាក់ Galaxy S7 ចូលក្នុងម៉ាស៊ីនបោកខោអាវ បោកគក់រយះពេល ៤៥នាទី តើ S7 នឹងទៅជាយ៉ាងណា?

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Tinhte, HTC


Tags: HTC 10 Smartphone HTC Hightech