CamNews

ព័ត៌មានជាតិ 

មន្ដ្រី​យោធា​ម្នាក់បាញ់គំរាម១គ្រាប់ ធ្វើឱ្យផ្អើល ភ្ញៀវពេញរោងការ នៅតាកែវ

កាលពី​ថ្ងៃ​ទី​១៣​ ខែមករា​ ឆ្នាំ​២០១៣​ វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ នៅ​ភូមិ​ជំ​រះ​ពេន​ ឃុំ​ជំ​រះ
​ពេន​ ស្រុក​សំរោង​ ខេត្ដតាកែវ​ ​កម្លាំង​កង​រាជ​ អាវុធហត្ថ​ស្រុក​សំរោង​ឃាត់ខ្លួនមន្ត្រីយោធាម្នាក់
​ ក្រោយ​ពី​ទួ​ទួល​បណ្ដឹង​ពី​ប្រជាពលរដ្ឋ​ថា​បាន​បាញ់​គំរាម​១​គ្រាប់​ផ្អើល​ ភ្ញៀវ​ពេញ​រោងការ​ ។​

​មន្ដ្រី​យោធា​ម្ដាក់ដែល​ឃាត់ខ្លួន​ឈ្មោះ​ ម៉ាក់​ ទូច​ ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មានមុខ​របរ​យោធា​
ឋានន្ដរស័ក្ដិ​ពលបាលត្រី​ អង្គភាព​កងពលតូច​ដឹក​ជញ្ជូន​លេខ​៩៩​ នៃ​កងទ័ពជើងគោក​ មាន​ទី
លំនៅ​ភូមិ​ជំ​រះ​ពេន​ ឃុំ​ជំ​រះ​ពេន​ ស្រុក​សំរោង​ ខេត្ដតាកែវ​ ។​

​ប្រភព​ពី​មន្ដ្រី​កងរាជអាវុធហត្ថ​ ស្រុក​សំរោង​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​   ជនសង្ស័យ​
បាន​ទៅ​ហូប​ការ​ មិត្ដភក្ដិ​នៅ​ភូមិ​ដើម​ធ្លក​ ឃុំរ​វៀង​ ស្រុក​សំរោង​ ខេត្ដតាកែវ​   ពេល​កំពុង​ហូប
​នៅ​ក្នុង​ពិធី​នោះ​ មាន​ក្មេង​ ទំនើង​ដេញ​វាយ​គ្នា​នៅ​ខាងក្រៅ​រោងការ​  ឃើញ​សកម្មភាព​មិនសូវ
​ស្រួល​ ជនសង្ស័យ​បាន​ដក​កាំភ្លើងខ្លី​ម៉ាក​ NT42​ មាន​គ្រាប់​៦​    បាញ់​ឡើង​លើ​១​គ្រាប់ ​ ដើម្បី​
គំរាម​ដល់​ក្មេង​ទំនើង​ទាំងនោះ​ ព្រោះ​កូន​ក​ម្លោះ​ជា​មិត្ដភក្ដិ​របស់​ខ្លួន​ ។  ​​ក្រោយ​ពេល​សាកសួរ​
ជនសង្ស័យ​បាន​សារភាព​ថា​ ខ្លួន​ពិតជា​បាន​បាញ់​ប្រាកដ​មែន​។​

​បច្ចុប្បន្ន​ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​កសាង​សំណុំរឿង​ បញ្ជូន​ទៅ​បញ្ជាការ​កងរាជអាវុធហត្ថ​
ខេត្ដ​ ដើម្បី​ចាត់​នីតិវិធី​បន្ដ​ ៕

ដោយ ៖ សីហា
ប្រភព ៖ NKW


Tags: gun wedding