CamNews

គ្រោះថ្នាក់ 

April Brown ភាពឈឺចាប់ជាមួយការបាត់អវះយវះ(ដៃ-ជើង)

អ្នកស្រី April Brown បានបាត់បង់អាជីពរបស់គាត់ ដែលជាអ្នករចនាម៉ូត បន្ទាប់ពី
បានចាក់ថ្នាក់ចូលត្រគាករបស់គាត់។ ការខ្វះបច្ចេកទេសក្នុងការវះកាត់ បានធ្វើឲអ្នក
ស្រីអាលែកស៊ី ហើយធ្លាក់ខ្លួនឈឺយ៉ាងធ្ងន់ធ្ងរ។ដោយសារតែជៀសមិនផុតពីគ្រោះថ្នាក់
ដល់អាយុជីវិត ក្រុមគ្រូពេទ្យបានធ្វើការវះកាត់ដៃជើងរបស់គាត់ ដើម្បីសង្រ្គោះជីវិត។
៥ឆ្នាំកន្លងផុតទៅ Brown បានក្លាយជាមនុស្សដែលបាត់បង់ដៃជើងដោយការចាក់ថ្នាំ
គ្មានជំនាញច្បាស់លាស់។
ការចាក់ថ្នាំនេះ  ធ្វើឲ្យមានការឈឺចាប់យ៉ាងខ្លាំងចាប់តាំងពីពេលចាក់ដំបូងមកម៉្លេះ។
Brown បានបន្ថែមថា រយៈពេល៥ឆ្នាំហើយដែលខ្ញុំរស់នៅដោយការឈឺចាប់ជាទីបំផុត។
កាលពីឆ្នាំទៅគ្រួពេទ្យបញ្ជាក់ថា ជំងឺរបស់នាងមានស្ថានភាពធ្ងន់ធ្ងរ ត្រូវកាត់អវះយវះចេញ
ទាំងដៃ និង ជើង ដើម្បីសង្រ្គោះជីវិតនាង។ Brown និយាយថា គាត់ពិតជាមានសំណាង
ណាស់នៅពេលដែលអាចមានជីវិតរស់នៅមកដល់សព្វថ្ងៃនេះ៕

ដោយៈ  វណ្ណៈ
ប្រភពៈ newsone

 

 

 

 

 



Tags: Unbelievable Danger