CamNews

ព័ត៌មានបច្ចេកវិទ្យា 

"Look Back" កាដូខួប ១០ឆ្នាំពី Facebook កំពុងទទួលបាន ការចាប់អារម្មណ៍ច្រើន

កាលពីថ្ងៃទី ៤ ខែកុម្ភះ ម្សិលមិញនេះ Facebook បានធ្វើពិធីអបអរសាទរ ខួប១០ ឆ្នាំ នៃការ បង្កើត Fcaebook ជាផ្លូវការ។ ដើម្បីទុកជាអនុស្សាវរីយ៍ សម្រាប់ព្រឹត្តិការណ៍នេះ ក្រុមហ៊ុន ក៏បានដាក់ចេញ នូវ Tool មួយមានឈ្មោះថា "Look Back" សម្រាប់អ្នកប្រើប្រាស់របស់ខ្លួន។

Tool នេះវានឹងបង្កើតបានជាវីដេអូមួយ ដែលមានរយះពេល ១នាទី និង២វិនាទី ដែលក្នុងនោះរួម មានបណ្តារូបភាព, Status និងព្រឹត្តិការណ៍សំខាន់ៗផ្សេងៗ របស់អ្នក គិតចាប់តាំងពីថ្ងៃដែល អ្នកចាប់ផ្តើម បង្កើតគណនី ហ្វេសប៊ុកដំបូង (status ដំបូងគេ, រូបភាពដំបូងគេ, រូបភាពដែល ទទួលបានការចុច Like ច្រើនជាងគេ...)។

តាមរយះវីដេអូខ្លីមួយនេះ អ្នកនឹងឃើញថា Facebook ពិតជាបានក្លាយជាផ្នែកមួយយ៉ាងសាមញ្ញ នៅក្នុងជីវិតរស់នៅប្រចាំថ្ងៃរបស់លោកអ្នក រហូតដល់អ្នកអាចនឹងមិន នឹកឃើញនូវរឿង ទាំងអស់ នេះ។ 

ដើម្បីប្រើប្រាស់នូវ Tool "Look Back" អ្នកគ្រាន់តែចុចចូលនូវអាសយដ្ឋានខាងក្រោមនេះ   https://www.facebook.com/lookback រួចហើយបំពាញគណនីហ្វេសប៊ុក របស់លោកអ្នកចូល និងចុច Play ដើម្បីទស្សនា ជាការស្រេច៕

ប្រែសម្រួល៖ សិលា
ប្រភព៖ tinhte


Tags: facebook look back 10th brithday Hightech