CamNews

ប្លែកៗ 

សំបុកចាបដែល ដាក់មនុស្សបាន ៨ នាក់

Jayson Fann បានសាងសង់ឡើងនូវសំបុកបក្សីធំ ១ ដែលអាចផ្ទុកមនុស្សបានដល់ទៅ ៨ នាក់
គាត់គឺជាអ្នកស្រុករដ្ឋ California ម្នាក់ដែលធ្លាប់ជួយសាងសង់ Big Sur Spirit Garden នៅតាម
ឆ្នេរ Pacific។ ការងាររបស់គាត់ក្នុងការសាងសង់សំបុកយក្សនេះគឺត្រូវប្រើមូលមែកឈើរាប់ពាន់
កំណាត់ដែលសុទ្ធសឹងតែជាមែកឈើដែលបែកបាក់ចេញពីដើមឈើ គឺមិនត្រូវអោយកាប់យក
មែកឈើនោះទេ។

សរុបទៅ Jayson Fann បានចំណាយពេល ៤ ថ្ងៃក្នុងការស្វែងរកឈើពីក្នុងព្រៃមកធ្វើជាសំបុក
ចាបមួយនេះហើយ គេបានសាងសង់ជើងទ្រសំបុកនេះដែលអាចទ្រទំងន់បានទៅដល់ប្រមាណ
ជាង ២០០០ ផោនទាំងមនុស្ស និងទំងន់សំបុកធំ៕

ដោយ៖ ម៉ូកា
ប្រភពពី៖ ecowho 


Tags: USA Nest Amazing Unbelievable