CamNews

ទូរស័ព្ទ 

Xiaomi Mi 5 បង្ហាញខ្លួនជាផ្លូវការ: រូបរាងស្អាត កម្លាំងខ្លាំងជាមួយនឹងឈីប Snapdragon 820, RAM 4GB

Xiaomi ទើបតែធ្វើការបង្ហាញណែនាំជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី Mi 5 ដែលជាស្មាតហ្វូនលំដាប់ខ្ពស់ មួយរបស់ក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិន Xiaomi។


ស្មាតហ្វូននេះមានអេក្រង់ទំហំ 5.15 inch អាចបង្ហាញភាពច្បាស់កំរិត 1080p, អេក្រង់កោងជាមួយនឹង​ កំរិតពន្លឺអតិបរមាដល់ទៅ 600 nit និងត្រូវបានបំពាក់នូវ CPU Snadpragon 820 Quad Core រួមជាមួយ interface MIUI 7 នៅលើប្រព័ន្ធប្រតិបត្តិការ Android 6.0 (Marshmallow)។


Mi 5 មានបីម៉ូដែល ដែលមានទំហំ RAM អង្គផ្ទុកទិន្នន័យផ្សេងគ្នា ហើយល្បឿនដំណើការរបស់ CPU ក៏ផ្សេងគ្នាដែរ (មួយម៉ូដែលមាន RAM 3GB និងអង្គផ្ទុកទិន្នន័យ 32GB, មួយម៉ូដែលទៀតមាន RAM 3GB អង្គផ្ទុកទិន្នន័យ 64GB និងម៉ូដែលចុងក្រោយមាន RAM 4GB អង្គផ្ទុកទិន្នន័យ 128GB)។ ក្នុង នោះម៉ូដែល RAM 3GB/32GB ប្រើប្រាស់ CPU Snapdragon 820 ល្បឿន 1.8GHz ហើយពីរម៉ូដែល នៅសល់ប្រើប្រាស់ CPU Snapdragon 820 Quad Core ល្បឿន 2.15GHz។


Mi 5 មានកាមេរ៉ាក្រោយទំហំ 16MP (Sensor Sony IMX298) ជាមួយនឹងអំពូល flash ពីរគ្រាប់ Auto focus បានយ៉ាងរហ័ស បច្ចេកទេស process រូបភាព Spectra ថតវីដេអូកំរិត 4K និងមានកាមេរ៉ាមុខ ទំហំ 4MP ជាមួយនឹងកំរិតភិចហ្សែលទំហំធំឡើងដល់ 2 micron។


Sensor ស្គែនក្រយៅដៃ និងអ៊ីនហ្វ្រា ក៏មានវត្តមាននៅលើស្មាតហ្វូននេះដែរ។ Mi 5 រចនាម៉ូតធ្វើលោហ ធាតុ និងផ្ទៃខាងក្រោយធ្វើពីកញ្ចក់ 3D។ ស្មាតហ្វូនមានកម្រាស់ 7,25mm និងទម្ងន់ 126g។ Mi 5 ប្រើ ប្រាស់រន្ធតំណភ្ជាប់ USB Type-C, គាំទ្រ LTE, ថាមពលថ្ម 3000mAh អមជាមួយនឹងបច្ចេកវិទ្យាសាកថ្ម រហ័ស Quick Charge 3.0 ជាមួយនឹងសមត្ថភាពសាកថ្ម ៥នាទី​ អាចនិយាយទូរស័ព្ទជាប់គ្នាបាន ២,៥ ម៉ោង។


Xiaomi Mi 5 នឹងមាន ៤ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌ស ខ្មៅ ទឹកមាស និងផ្កាឈូក ដែលមានតម្លៃ នៅលើទីផ្សារប្រទេសចិនគឺ ប្រហែល ៣០៦ ដុល្លារ សម្រាប់ម៉ូដែល RAM 3GB/អង្គផ្ទុកទិន្នន័យ 32GB, តម្លៃប្រហែល ៣៥២ដុល្លារ សម្រាប់ម៉ូដែល RAM 3GB/អង្គផ្ទុកទិន្នន័យ 64GB និងប្រហែល ៤១៣ ដុល្លារ សម្រាប់ម៉ូដែល RAM 4GB/អង្គផ្ទុកទិន្នន័យ 128GB។ ស្មាតហ្វូននេះ នឹងចាប់ផ្តើមធ្វើការដាក់ លក់នៅក្នុងប្រទេសចិន ចាប់ពីថ្ងៃទី១ ខែមីនា ខាងមុខនេះតទៅ៕

- អានអត្ថបទ៖ Nokia នឹងវិលត្រលប់ មកផលិតស្មាតហ្វូនវិញ
- អានអត្ថបទ៖ ស្មាតហ្វូន RAM 6 GB ដំបូងគេលើពិភពលោក នឹងបង្ហាញខ្លួននៅថ្ងៃទី១ ខែមីនា អមដោយរូបរាង អេក្រង់កោងយ៉ាងកាលីប

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ GSMArena, VR


Tags: Xiaomi Mi 5 Smartphone Hightech