CamNews

ប្លែកៗ 

គួរឲ្យអាសូរយុវតីម្នាក់ ត្រូវអ្នកបើកតាក់ស៊ីរំលោភ ព្រោះតែគ្មានលុយឲ្យ (Video Inside)

អាម៉េរិក : ហេតុការណ៍ជាច្រើនដែលតែងតែកើតឡើងនៅក្នុងតំបន់មួយ ចំនួននៅក្នុងសហរដ្ឋអាម៉េរិក ដូចជាថ្មីៗនេះ យុវតីអាយុ១៧ឆ្នាំម្នាក់ត្រូវបាន អ្នកបើករថយន្តតាក់ស៊ីប៉ងរំលោភ ព្រោះតែនាងពុំមាន ប្រាក់គ្រប់គ្រាន់ឲ្យថ្លៃជិះរថយន្ត។

ប៉ូលីសក្នុងរដ្ឋតិចសាស់បាននិយាយថា រថយន្តឈ្នួលបច្ចុប្បន្ននេះ ពុំសូវមានសុវត្ថិភាពប៉ុន្មានឡើយ សម្រាប់អ្នកដំណើរ ជាពិសេសនារីៗដែលជិះរថយន្តឈ្នួល ដូចជាតាក់ស៊ីជាដើម គឺជនប្រព្រឹត្តល្មើស ខ្លះ អាចបន្លំជាអ្នកបើករថយន្តប្រភេទនេះ។

បុរសអ្នកបើកតាក់ស៊ីម្នាក់ឈ្មោះ Nelson Egwu ត្រូវប៉ូលីស ចាប់ខ្លួនបន្ទាប់ពីយុវតីរងគ្រោះបានរាយ ការណ៍ ប្រាប់ថាគេបានរំលោភនាង នៅក្នុងរថយន្តតាក់ស៊ីបន្ទាប់ពីបាននាំយកនាងទៅ កាន់កន្លែង មួយចំនួនហើយនាងពុំមាន ប្រាក់គ្រប់គ្រាន់ឲ្យ ថ្លៃជិះរថយន្ត។

Nelson Egwu ត្រូវបានប៉ូលីស បញ្ជូនទៅកាន់ពន្ធនាគារបន្ទាប់ពីតុលាការកាត់ទោស ប៉ុន្តែគេអាច ធានាខ្លួននៅ ក្រៅឃុំដោយបង់ប្រាក់ចំនួន $60,000៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: unbelievable strange ប្លែកៗ