CamNews

តារា 

ទើបក្លាយជា Brand Ambassador ថ្មីៗនេះ ឥលូវតារាចម្រៀង Step ទៅទទួលសញ្ញប័ត្រនៅប្រទេសអូស្ត្រាលីទៀត

កំសាន្ត ៖ កាលពីពេលថ្មីៗនេះ តារាចម្រៀងម្នាក់ដែលកំពុងតែលេចធ្លោខ្លាំងនៅក្នុងស្រទាប់យុវវ័យ គឺ លោក Step ទើបតែក្លាយជា Brand Ambassador របស់ទូរសព្ទ័ដៃ OPPO ។ 

ទទ្ទឹមនឹងនេះផងដែរ អ្នកនិពន្ធវ័យក្មេងរូបនេះ បានធ្វើឲ្យអ្នកគាំទ្រស្ងើចសរសើរជាមួយនឹងស្នាដៃដ៏អស្ចារ្យរបស់លោកគឺបានធ្វើការបញ្ចប់ការសិក្សាអនុបណ្ឌិត (Master Degree) នៅឯសាកលវិទ្យាល័យ Charles Sturt University ក្នុងប្រទេសអូស្ត្រាលី ។ នៅក្នុងនោះផងដែរ ម្ចាស់បទ "កុំទុកខ្ញុំជាមនុស្សលេងសើច" រូបនេះ បានបង្ហោះរូបថតក្នុងថ្ងៃពិសេសរបស់ខ្លួនដោយភ្ជាប់មកជាមួយនឹងចំណងជើងថា "23 ឆ្នាំហេីយ ដែលលោកទាំងបានពីរ បានបង្កេីត និង មេីលថែកូន។
កូនមានតែតបស្នងវិញ ដោយការខំប្រឹងសិក្សា និង ធ្វេីការដេីម្បីអោយលោកទាំងពីរសប្បាយចិត្ត។
ខែមុន លោកទាំងពីរបានរំភេីបម្ដងហេីយ ដោយកូនបានក្លាយជា Brand Ambassador របស់ OPPO" ។ 

តារាចម្រៀងក្នុងផលិតរស្មីហង្សមាសរូបនេះ បន្ថែមទៀតថា "ថ្ងៃនេះ ជាថ្ងៃពិសេសមួុយទៀត ដែលកូនបានបញ្ចប់ថ្នាក់ អនុបណ្ឌិត ដោយមានលោកទាំងពីរមកចូលរួុមផ្ទាល់ ដល់ប្រទេស អូស្រ្តាលី ទៀត។
Thanks for raising me to be who I am today mom and dad" ។ 

គួរបញ្ជាក់ឲ្យដឹងថា ពិតជាមោទនភាពមែនទែនក្នុងនាមជាតារាម្នាក់ដែលផ្តល់គំរូល្អៗដល់មហាជន ហើយថ្ងៃនេះ Camnews ក៏សូមជូនអបអរសាទរដល់ភាពជោគជ័យតារាចម្រៀងវ័យ ២៣ ឆ្នាំរូបនេះផងដែរ ។ ចុះអ្នកគាំទ្រវិញ មានពាក្យអ្វីជូនពរអាយដល គាត់ខ្លះ? 





ដោយ ៖ គន្ធា


Tags: Step Singer Hang meas