CamNews

ព័ត៌មានបច្ចេកវិទ្យា 

Cydia ត្រូវបាន Update ដើម្បីឲ្យសក្តិសមនឹង iOS 7 (Video inside)

ពីរថ្ងៃបន្ទាប់ពី Tool jailbreak iOS 7 នៃក្រុម evasi0n ត្រូវបានបញ្ចេញយ៉ាងទូលំទូលាយនៅលើ អ៊ីនធឺណេតមក ក្រុមការងារអភិវឌ្ឍ Cydia ក៏បានធ្វើការអាប់ឌេត interface ដល់ឃ្លាំងផ្ទុកកម្មវិធី មួយនេះ ដើម្បីឲ្យសក្តិសមជាមួយនឹង ស្ទីល (Style) រចនាម៉ូតរាបស្មើរបស់ iOS 7។

ជាក់ស្តែងការផ្លាស់ប្តូរនេះ គឺបានផ្តោតតែទៅលើការរចនាម៉ូត ស្ទីលរបស់ Cydia តែប៉ុណ្ណោះ គឺវានៅមិនទាន់ផ្គត់ផ្គង់បណ្តា Softwares ពីក្រុមហ៊ុនទី៣ ដែល Support ជាមួយនឹង iOS 7 នៅ ឡើយទេ។

interface ថ្មីរបស់ Cydia នៅលើ iOS 7 (រូបភាព៖ iOS hacker)

Jay Freeman (ឬហៅម៉្យាងទៀតថា Saurik) សមាជិកម្នាក់របស់ក្រុមអភិវឌ្ឍ Cydia បានឲ្យដឹងថា  Cydia វើហ្សិនថ្មីត្រូវបានផ្គត់ផ្គង់លក្ខណៈដាច់ដោយឡែក គឺមិនត្រូវបានផ្តល់ជាកញ្ចប់រួមជាមួយ Tool jailbreak ដូចមុនឡើយ។ ព័ត៌មានដែលគួរឲ្យរីករាយនោះគឺ វើហ្សិននេះ (1.1.9) នឹងជា វើហ្សិនផ្លូវការ និងវាអាចដំណើរការនៅលើគ្រប់ ប្រព័ន្ធប្រតិបត្តិការ iOS៕

 ព័ត៌មានគួរឲ្យចាប់អារម្មណ៍ ដទៃផ្សេងទៀត៖

- Galaxy S5 អេក្រង់ទំហំ 5,25 inch QHD កំពុងត្រូវបានផលិត
- Nokia Moneypenny: ស្មាតហ្វូនស៊ីមពីរ ដំបូងគេប្រើ Windows Phone

- iPhone 3GS និង iPhone 4 ប្រើ iOS 6.x អាច Jailbreak បានទាំងស្រុងហើយ (Video inside)

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: Cydia New update iOS 7 Apple Hightech