CamNews

ទូរស័ព្ទ 

iPhone 5 ប្រកួតថតវីដេអូ Full HD ជាមួយ Lumia 920

បើទោះជាមានការកែលំអទៅលើសមត្ថភាពទប់ទល់នឹងរំញ័រ និងបង្ហាញរូបភាពច្បាស់ជាង
iPhone 4S នៅពេលថតវីដេអូ Full HD  ប៉ុន្ដែការប្រកួតជាមួយ Lumia 920 របស់ Nokia វិញ
ទូរស័ព្ទ iPhone 5 នៅតែអន់ឆ្ងាយណាស់។

iPhone 4S និង iPhone 5 សុទ្ធតែត្រូវបានបំពាក់ដោយកាមេរ៉ា ៨ megapixel ជាមួយនឹងមាន
សមត្ថភាពថយវីដេអូ Full HD ។ ប៉ុន្ដែ កាមេរ៉ា iSight របស់ iPhone 5 ត្រូវបានកែលំអជាច្រើន
ទាំងបច្ចេកវិទ្យា ទាំងឡែន និងបង្ហាញរូបភាពច្បាស់ជាង iPhone​ 4S ។

ជាក់ស្ដែង តាមការពិសោធ ប្រៀបធៀបរបស់ GSM Arena បានអោយឃើញថា នៅពេលថត
វីដេអូ iPhone 5 បង្ហាញភាពលំនឹង និងផ្ដល់រូបភាពច្បាស់ជាង។ ប៉ុន្ដែ "កូនសំណប់" ទាំងពីរ
របស់ Apple នេះ មើលទៅដូចជាប្រហាក់ប្រហែលគ្នា បើទោះ iPhone 4S មានសភាពអន់ជាង
"កូនប្អូន" បន្ដិចក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ បើធៀបជាមួយនឹង Lumia 920 ដែលមានបំពាក់បច្ចេកវិទ្យា Nokia
Pure View និង OIS នោះ គុណភាពវិដេអូ និងលំនឹងនៃរូបភាពរបស់ iPhone 5 ពិតជានៅអន់
ឆ្ងាយណាស់៕

 

ដោយ ៖ សូរីយ៉ា
ប្រភព ៖ VE


Tags: iPhone 5 Nokia Lumia 920 image test phone