(ភ្នំពេញ)៖ យោងតាម Facebook «រឿងពិត CNRP» ចេញនៅល្ងាចថ្ងៃទី០៩ ខែមីនា ឆ្នាំ២០១៦នេះ បានបង្ហោះសារសម្លេងឆ្លងឆ្លើយលោក កឹម សុខា វគ្គទី២២ថ្មីទៀត។ «លោក កឹម សុខា បន្តហៅស្រីស្នេហ៍ឈ្មោះ ចិន ទៅរួមភេទនៅខេត្តកំពង់ចាម ក្រោយបោះឆ្នោតរួច ខែកក្កដា ឆ្នាំ២០១៣»។ (សូមស្តាប់សម្លេង មានចំនួនជាង៣នាទី)
ម្ចាស់ Facebook បានសរសេរយ៉ាងដូច្នេះថា៖ «លោក កឹម សុខា បន្តណាត់ស្រីស្នេហ៍ឈ្មោះចិន ទៅរួមរ័ក្សនៅខេត្តកំពង់ចាមបន្ទាប់ពីបោះឆ្នោតរួច (សំឡេងឆ្លើយឆ្លងគ្នា ថ្ងៃទី១៦-១៧ ខែសីហា ឆ្នាំ២០១៣) តាមរយៈរឿងអាស្រូវរបស់ លោក កឹម សុខា ដែលខ្ញុំបានទម្លាយជាបន្តបន្ទាប់ បងប្អូននឹងដឹងកាន់តែច្បាស់ថា លោក កឹម សុខា ពិតជាមនុស្សសកម្មយ៉ាងខ្លាំង លើការងាររួមភេទ ហើយចប់ពីការរួមភេទ គឺគាត់គ្មានអ្វីជួយជាតិទេ គឺគាត់ដើរនិយាយសម្អុយកេរ្តិ៍ឈ្មោះប្រទេសខ្លួនឯងថា នៅស្រុកខ្មែរអាក្រក់ និងអយុត្តិធម៌សព្វគ្រប់បែបយ៉ាង ដើម្បីអ្វីមួយដែលជានយោបាយ ប្រជាភិថុតរបស់គាត់។
ស្ទើរតែគ្រប់ទីកន្លែង ជាពិសេស គឺនៅពេលដែលគាត់ចុះមូលដ្ឋាននៅតាមបណ្តាខេត្តផ្សេងៗ គាត់តែងតែឆ្លៀតណាត់ស្រីស្នេហ៍ ទៅរួមរ័ក្សនៅសណ្ឋាគារដែលគាត់ស្នាក់នៅជានិច្ច។ តាមខ្សែអាត់សំឡេងរបស់លោក កឹម សុខា នៅក្នុងឃ្លីបនេះ គឺនឹងធ្វើឱ្យអ្នកស្តាប់ដឹងថា សូម្បីតែក្នុងកំឡុងពេលចុះទៅខេត្តកំពង់ចាម បំផុសបំផុលឱ្យប្រជាពលរដ្ឋឡើងមកធ្វើបាតុកម្មនៅភ្នំពេញ បន្ទាប់ពីបោះឆ្នោតចាញ់នៅខែកក្កដា ឆ្នាំ២០១៣មកនោះ ក៏លោក កឹម សុខា ឆ្លៀតណាត់ស្រីស្នេហ៍ ឈ្មោះចិន ឡើងទៅខេត្តកំពង់ចាម តាមខ្លួនដើម្បីទៅរួមរ័ក្សនៅសណ្ឋាគារមេគង្គដែរ៕
សូមស្តាប់សម្លេងឆ្លងឆ្លើយរវាងលោក កឹម សុខា ជាមួយស្រីស្នេហ៍៖