CamNews

ព័ត៌មានជាតិ 

ការពិត iPhone ២គ្រឿង សង្គ្រោះជីវិត មន្រ្តីអាវុធហត្ថ ពីការផ្ទុះអាវុធ បង្ក្រាបគ្រឿងញៀន កក្រើកទីក្រុង

ភ្នំពេញ ៖ រយៈពេល ២៤ម៉ោងចុងក្រោយនេះ សង្គម កម្ពុជា មានភាពភ្ញាក់ផ្អើលជាខ្លាំង ជាមួយនឹង ប្រតិបត្តិការបង្រា្កបក្រុមជួយដូរគ្រឿងញៀន ដែលនាំ  មកនូវការបាញ់ប្រហារ យ៉ាងកក្រើកនៅក្នុង ទីក្រុងភ្នំពេញ ពោល  ជា  ប្រតិបត្តិការបង្ក្រាប  ករណី ជួញដូរ​គ្រឿងញៀន ដ៏កក្រើកនិងដ៏សាហាវយ៉ាង​ខ្លាំង នៅទឹកដីខណ្ឌទួលគោក ស្ថិត  នៅផ្ទះ ជនល្មើសមួយកន្លែង តាមផ្លូវលេខ៣៥១ សង្កាត់​បឹងកក់ទី១ រយៈពេលជាច្រើនម៉ោង នារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៦។



ជាលទ្ធផល មន្រ្តីអាវុធហត្ថម្នាក់ ឈ្មោះ ទៀង ករុណ ជានាយរងការិយាល័យប្រឆាំងគ្រឿងញៀន នោះបានស្លាប់បាត់បង់ជីវិត ក្រោយពីក្រុមជួញដូរគ្រឿងញៀន បាញ់តបត ចំរូបលោក ខណៈពេល ដែលមេក្លោងគ្រឿងញៀនម្នាក់ ក៏ត្រូវបានមន្រ្តីសមត្ថកិច្ច បាញ់សម្លាប់នៅនឹងកន្លែងដូចគ្នាដែរ ។ អ្វីដែលនឹងស្មានមិនដល់ និងគួរឲ្យរន្ធត់នោះគឺថា ក្រៅពី មន្រ្តីអាវុធហត្ថម្នាក់បានស្លាប់ ដោយសារ តែការបាញ់រះ ក្នុងនោះ មន្រ្តីអាវុធហត្ថ២នាក់ទៀត បានរងរបួសដោយសារតែក្រុមគ្រឿងញៀន បាញ់តែចំអាវក្រោះការពារ (បៀមគ្រាប់ជាប់អាវក្រោះ) និងអ្វីដែលរឹតតែរន្ធត់ និងព្រឺក្បាល តែជា សំណាងល្អនោះគឺថា មន្រ្តីអាវុធហត្ថម្នាក់ កុំអីអាចនឹងរងគ្រោះបាក់ភ្លៅ ដោយសារតែ គ្រាប់កាំ ភ្លើងពីសំណាក់ក្រុមឧក្រិដ្ឋជន តែត្រូវ ទូរស័ព្ទដៃស្មាតហ្វូន iPhone របស់លោក ២ គ្រឿង ដែល បានដាក់នៅក្នុងហោប៉ៅនោះ រងគ្រាប់ជំនួសវិញ ។ ស្មាតហ្វូន iPhone ២ គ្រឿង នោះ (iPhone 6 Plus និងមួយគ្រឿងទៀត ទំនងជា iPhone 4) ត្រូវបានគេ មើលឃើញជាក់ស្តែងឲ្យដឹងថា រងនូវ ការខូចខាតផ្នែកខាងក្រោយ និងខ្ទេចកញ្ចក់អេក្រង់ ផ្នែកខាងមុខ​។ 



គួររំឮកថា ក្រោយប្រតិបត្តិការបង្ក្រាបជាច្រើនម៉ោង ចុងបញ្ចប់ នៅវេលាម៉ោងជិត៦ ល្ងាចថ្ងៃដដែលនេះ កម្លាំងប្រតិបត្តិការ បានបញ្ចប់ទាំងស្រុង ដោយបាញ់ស្លាប់មេក្លោងគ្រឿងញៀនម្នាក់ ចាប់បាន៣នាក់ទៀត (ចាប់មុន២នាក់ និងក្រោយ៣នាក់) សរុប៥នាក់ ដកហូតរថយន្ត២គ្រឿង មួយគ្រឿងម៉ាក Audi ពណ៌ស ពាក់ស្លាកលេខ នគរបាល 2-0621 និងមានបិទឡូហ្គូនគរបាលជាតិទៀតផង និងមួយគ្រឿងទៀតម៉ាក Lexus RX-300 ម៉ូតូ៤គ្រឿង, ដកហូតអាវុធវែងខ្លី៦ដើម និងថ្នាំញៀនវិញ រកឃើញតែកម្ទេចកម្ទីប៉ុណ្ណោះ ដោយសារក្រុមជនល្មើសបានបោះចូលបន្ទប់ទឹកអស់ហើយ៕




អាន ៖ រន្ធត់ !!! ព័ត៌មានលម្អិតបន្ថែមជុំវិញប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏កក្រើក និងសាហាវនៅខណ្ឌទួលគោក, បាញ់ស្លាប់ម្នាក់ ចាប់៥នាក់ ដកហូតរថយន្ត២គ្រឿង, ម៉ូតូ៤គ្រឿង, កាំភ្លើង៦ដើម, មន្រ្តីអាវុធហត្ថម្នាក់ស្លាប់ និង២នាក់រងរបួស

 

 

 

 

ដោយ ៖ កុសល

រូបភាព ៖ ហ្វ្រេសញូវ/ហ្វេសប៊ុក


Tags: iPhone Apple FBI USA United State iPhone 7