CamNews

ព័ត៌មានជាតិ 

ចិត្តខ្លាំងមែន! កាប់ប្រពន្ធ​ដាច់ដៃ និងបែក​ក្បាល រួចរត់​ទៅចង-ក បញ្ចប់​ជីវិតខ្លួនឯង

(កំពង់ធំ)៖ បុរសជាប្ដីចិត្តកំណាចម្នាក់ បានយកកាំបិតខ្វែវកាប់ប្រហារទៅលើប្រពន្ធរបស់ខ្លួន បណ្ដាលឲ្យដាច់ដៃ និងរងរបួសក្បាលធ្ងន់ធ្ងរ រួចមិនអស់ចិត្តរត់ទៅចង-ក ដើម្បីបញ្ចប់ជីវិតខ្លួនឯង។

ហេតុការណ៍នេះ កើតឡើងនៅព្រឹកថ្ងៃទី១២ ខែមករា ឆ្នាំ២០១៧នេះ នៅចំណុច​រោងចាំចំការ​ តំបន់ព្រៃក្រសាំងខាងត្បូង​ ស្ថិតក្នុងភូមិក្រសាំង ឃុំសណ្ដាន់​ ស្រុកសណ្ដាន់​ ខេត្តកំពង់ធំ។

មន្ដ្រីនគរបាលមូលដ្ឋាន​បានឲ្យដឹងថា ករណីអំពើហិង្សាដ៏ឃោឃៅនេះ បង្កដោយជនសង្ស័យជាប្ដីឈ្មោះ ឃុត ជី អាយុ​៣៥ឆ្នាំ មុខរបរធ្វើស្រែ បានកាប់ប្រហារទៅ​លើ​ប្រពន្ធ​ឈ្មោះ គឹម អ៊ីន អាយុ៣២ឆ្នាំ នឹងកាំបិតខ្វែវបណ្តាលឲ្យងរបួស​ ៣​​កន្លែង​ គឺ​​ម្រាមដៃខាងស្ដាំដាច់អស់ទាំងស្រុង​, ក្បាលផ្នែកខាងឆ្វេង១កន្លែង និងកែងដៃខាងធ្វេង​១កន្លែង​។​

នគរបាលបន្ដថា ក្រោយពីបានកាប់ប្រហារទៅលើប្រពន្ធរួច ជនសង្ស័យជាប្ដី បានរត់ទៅ ចង​-ក​ ដោយខ្លួនឯងនឹងអាវយឺត នៅដើមដង្កៀបក្តាម​ ក្រោយចំការប្រហែលជា​​១០​ម៉ែត្រ បណ្ដាលបាត់ជីវិតតែម្ដង។

 ក្រោយពិនិត្យរួចរាល់ សមត្ថកិច្ចសន្និដ្ឋានថា ជនសង្ស័យជាប្ដីពិតជាបានធ្វើអត្តឃាតដោយខ្លួនឯងពិតប្រាដកមែន ដោយឡែកជនរងគ្រោះជាប្រពន្ធ ត្រូវបាននគរបាលបញ្ជូន​ទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្ត៕​

ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 

Tags: Local news Phnom Penh