CamNews

ភាពយន្ត 

ដឹងពីប្រវត្តិតួអង្គ Han Solo កាន់តែស៊ីជម្រៅនៅក្នុងរឿង Solo: A Star Wars Story

កំសាន្ត ៖ "Solo: A Star Wars Story" នាំយើងទៅជីកកកាយ ពីជីវិតកាលពីនៅក្មេងរបស់ Han Solo ដែលធ្លាប់ធ្វើជាចោរ រត់ជុំវិញចក្រវាឡ និងធ្លាប់ទទួលបានជោគជ័យក្នុងការលួចដ៏អស្ចារ្យមួយចំនួននៅក្នុងពិភពហ្គាឡាក់ស៊ី។ ក្រោយមកគេក៏បានជួបដៃគូដ៏ល្អនោះគឺ Chewbacca ដែលពួកគេទាំង២នឹងត្រូវជួបប្រទះកំពូលអ្នកភ្នាល់ដ៏ល្បីមួយរូបគឺ Lando Calrissian។


យើងក៏កត់សម្គាល់ថាតួអង្គជួរមុខជាច្រើនបានចូលរួមសម្តែងនៅក្នុងរឿងនេះដូចជា Alden Ehrenreich ជាតួអង្គ Han Solo, Woody Harrelson (ដែលភាគច្រើនស្គាល់គាត់នៅក្នុងរឿង Now You See Me) សម្តែងជាតួអង្គ​​ Beckett, Emilia Clarke (ដែលភាគច្រើនស្គាល់គាត់នៅក្នុងរឿង Me Before You និង Game of Thrones) ជាតួអង្គ Qi'ra, Donald Glover ជាតួអង្គ Lando Calrissian, Paul Bettany (ដែលភាគច្រើនស្គាល់គាត់នៅក្នុងរឿង Avengers) ជាតួអង្គ Dryden Vos


នៅក្នុងចំនោមតួអង្គដ៏ល្បីៗ និងសំខាន់ៗរបស់ Star Wars តួអង្គ Han Solo គឺជាតួអង្គមួយក្នុងចំនោមតួអង្គដែលគេចូលចិត្តជាងគេបំផុត។ ក្នុងនាមជាបុគ្គលដែលគ្មានខ្សែស្រឡាយជាប់ជាមួយនឹង The Force ដែលមិនកាន់អាវុធពន្លឺ (lightsaber) និងមានសមត្ថភាពពិសេស បើធៀបទៅនឹង Luke Walker តួអង្គ Han Solo តំណាងឲ្យមនុស្សសាមញ្ញម្នាក់នៅក្នុងភពផ្កាយដ៏សែនឆ្ងាយមួយ ហើយនេះក៏ជាចំនុចដែលធ្វើឲ្យយើងស្រលាញ់និងចូលចិត្តតួអង្គមួយនេះ។ 

អ្នកគាំទ្ររឿងនេះបានរង់ចាំភាពយន្ដនិយាយអំពីដើមកំណើតរបស់ Han Solo អស់មួយរយៈដែរហើយ ដូច្នេះហើយវាក៏មិនមែនជាការភ្ញាក់ផ្អើលឡើយ ដែលតួអង្គមួយនេះសំបូរទៅដោយ តារាចោមរោមចង់សម្ដែងទាំងចាស់ ទាំងថ្មី។ មានតារាសម្តែងប្រុសជាច្រើនបានចាប់អារម្មណ៍ទៅលើតួអង្គនេះ ប៉ុន្តែមិនទទួលបានដំណែងនេះឡើយដូចជា លោក Miles Teller យើងក៏ធ្លាប់ឃើញគាត់សម្ដែងនៅក្នុងរឿងខ្នាតធំៗជាច្រើនផងដែរ ដូចជារឿង "Divergent" ព្រមទាំងរឿងបែបវីរបុរស "Fantastic Four" ផងដែរ។ កម្លោះសង្ហាឆក់បេះដូងនារីៗ នៅ Hollywood, Ansel Elgort ប៊ិះបានសម្ដែងតួអង្គនេះដែរប៉ុន្ដែចុងក្រោយបែរជាអត់វិញ។ Elgort បានចាប់ផ្ដើមល្បីឈ្មោះបន្ទាប់ពីសម្ដែងជាតួអង្គមិត្តប្រុសដ៏ក្រមិចក្រមើមរបស់ក្មេងស្រីមួយរូបដែលមានជំងឺមហារីក (សម្ដែងដោយ Shailene Woodley) ក្នុងភាពយន្ដស្នេហាដ៏កំសត់ថតតាមសៀវភៅប្រលោមលោករបស់ John Green ចំណងជើង "The Fault in Our Stars"។ ក្រៅពីរឿង "Divergent" Elgort ក៏ប៊ិះនឹងបានសម្ដែង Solo ទៅហើយមុននឹងត្រូវគេជំរុះចោលវិញ ប៉ុន្ដែមិនថ្វីទេព្រោះថា Elgort បានសម្ដែងក្នុងរឿង "Baby Driver" វិញ។

ប្រសិនបើ Dave Franco ដែលធ្លាប់សម្តែងរឿង "Warm Bodies" និង "21 Jump Street" មុននឹងក្លាយជាតួឯកក្នុងរឿង "Neighbours", "Now you See Me"។
Taron Egerton ប្រហែលជាសម្ដែងមិនទាន់បានយូរដូចអ្នកដទៃទៀតទេ ប៉ុន្ដែគាត់មានកេរ្តិ៍ឈ្មោះល្បីមិនចាញ់អ្នកមុនៗទេ។ ក្រៅពីការសម្ដែងជាតួឯកនៅក្នុងរឿង "Kingsman" Egerton ក៏បានសម្ដែងជាតួពិបាកៗសម្ដែងដូចជានៅក្នុងភាពយន្ដប្រវត្តិរូប "Eddie the Eagle" និង "Testament of Youth" ផងដែរ។


បើចង់ជ្រាបឲ្យកាន់តែច្បាស់ជាមួយនឹងជីរប្រវត្តិរបស់ Han Solo កុំភ្លេចមកទស្សនារឿង Solo: A Star Wars Story ដែលកំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ។

ចុចទីនេះដើម្បីទស្សនា​ trailer

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត

អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ឬក៏ Instagram 

ដែលមាន ID: @jaikoncambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕

ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited 


Tags: Movie Article A Star Wars Story