CamNews

ភាពយន្ត 

ពាក្យសន្យាដែលមិនអាចក្បត់បាននៅក្នុង ភាពយន្ត "មិត្ត...ជាទីនឹករលឹក ឬ The Promise" កំពុងចាក់បញ្ចាំង

កំសាន្ត ៖ កាលពីថ្ងៃទី3 ទី4 ខែតុលា ឆ្នាំ2017 ភាពយន្ត មិត្ត...ជាទីនឹករលឹក ឬ The Promise បានធ្វើការចាក់បញ្ចាំងមុនថ្ងៃកំណត់សម្រាប់ទស្សនិកជនដែលជាអ្នកគាំទ្រវិស័យភាពយន្តថៃនៅឯរោងភាពយន្ត Major Cineplex និង Legend Citymall ដែលមានការចូលរួមពីហ្វេនៗជាច្រើន។ តោះមកចូលសាច់រឿងម្តង រាល់ពាក្យសន្យាទាំងអស់មិនត្រូវក្បត់នោះទេ ហើយវិញ្ញាណមួយនេះត្រលប់មកវិញដើម្បីប្រាកដថាពាក្យសន្យារបស់នាងមិនត្រូវបានក្បត់នោះទេ។ សាច់រឿងនេះស្ថិតនៅក្នុងវិប្បត្តិសេដ្ឋកិច្ចកាលពីឆ្នាំ 1997 ដែលមានគ្រួសារអភិជនជាច្រើនក្ស័យធនក្នុងរយៈពេលត្រឹមតែមួយយប់ប៉ុណ្ណោះ ក្នុងនោះមានគ្រួសារចំនួនពីរដែលមានកូនស្រីជាមិត្តស្និទ្ធស្នាលនឹងគ្នា Boum និង Ib ។ អ្នកទាំងពីរបានសន្យានឹងគ្នាថានឹងសម្លាប់ខ្លួននៅលើសំនង់អគារអាផាតមេនដែលសង់មិនទាន់រួចរាល់មួយរបស់គ្រួសារទាំងពីរ។ ផ្ទុយទៅវិញ មានតែ Ib ប៉ុណ្ណោះដែលធ្វើតាមពាក្យសន្យា។ ម្ភៃឆ្នាំក្រោយ Boum បានក្លាយជាអ្នកជំនួញដ៏ជោគជ័យម្នាក់ ត្រលប់មកកាន់អគារនេះវិញជាមួយនឹងកូនស្រីរបស់ខ្លួនឈ្មោះ Bell ជាពេលដែលនាងបានដឹងថា Ib កំពុងរង់ចាំនាងដើម្បីរក្សាពាក្យសន្យា។ ត្រៀមខ្លួននឹងក្លាយជាសាក្សីនៅក្នុងឥទ្ធិពលនៃពាក្យាសន្យា "The Promise" កំពុងចាក់បញ្ចាំងគ្រប់រោងភាពយន្តហើយ។

កុំភ្លេចណាទៅព្រឺរោមទាំងអស់គ្នាជាពិសេសនាំមិត្តភក្តិដែលចូលចិត្តសន្យាទៅជាមួយផង តែហាមអ្នកទស្សនាដែលមានអាយុក្រោម18 ឆ្នាំចូលទស្សនា ព្រោះមានឈុតភ័យរន្ធត់ច្រើន។

ទស្សនា Trailer នៅទីនេះ

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍ ៕



ដោយ ៖ គន្ធា

ប្រភព ៖ Westec Media Limited 


Tags: Movie Article The Promise