CamNews

ព័ត៌មានអន្តរជាតិ 

រកឃើញអត្តសញ្ញាណស្រ្តីម្នាក់ ដែលបាត់បង់ជីវីត ក្រោយស្រូបចេញតាមង្អួចយន្តហោះ!!

វ៉ាសុីនតោន ៖ ស្រ្តីម្នាក់ឈ្មោះ Jennifer Riordan ត្រូវបានគេរកឃើញថា​ បានបាត់បង់ជីវីតក្រោយពីត្រូវស្រូបយកតាមបង្អួចយន្តហោះ បណ្តាលអោយមានរបួសធ្ងន់ ។ នេះបើយោងតាមព័ត៌មានពីជើងហោះហើរ Southwest Airlines កាលពីរសៀល ថ្ងៃអង្គារកន្លងទៅនេះ​ ។ 

ស្រ្តីវ័យ ៤៣ ឆ្នាំ ជាម្តាយរបស់កូន ២ នាក់រូបនេះ ត្រូវបានប្រភពផ្លូវការមួយបានចុះផ្សាយថា គាត់មកពី Albuquerque ហើយគាត់បានត្រលប់មកពីធ្វើជំនួយពីទីក្រុង New York ទៅកាន់ Dallas ។ ក្រោយមកទៀត ស្រាប់តែម៉ាសុីនមួយចំហៀងរបស់យន្តហោះបានផ្ទុះ រហូតបណ្តាលអោយកម្ទេចប៉ះជាមួយនិងកញ្ចក់បង្អួចរហូតបែក ទើបបណ្តាលស្រូបយកអ្នកស្រីចេញទៅក្រៅយន្តហោះ ប៉ុន្តែនៅក្នុងនោះក៏មានអ្នករួមដំណើរ បានព្យាយាមជួយដល់អ្នកស្រីផងដែរ​ ។ 

ចុចអាន ៖ អ្នកដំណើរនៅលើយន្តហោះម្នាក់ សុខចិត្តទិញ WiFi ដើម្បី Live ហ្វេសប៊ុក

ក្នុងហេតុការណ៍នោះត្រូវបានគេសង្កេតឃើញថា មានអ្នករួមដំណើរនៅលើយន្តហោះ ព្យាយាមទាញគាត់ អ្នកស្រី Jennifer Riordan ត្រលប់មកវិញដែរ ខណៈពេលដែលខ្លួនរបស់គាត់បានស្រូបចេញពីយន្តហោះ ។ ក្រោយមកទៀត ដោយសារតែកម្លាំងស្រូបខ្លាំងពេក ទើបបណ្តាលអោយមានសុភាពបុរសម្នាក់ទៀតចូលមកជួយអ្នកស្រី ហើយនៅទីបំផុត ពួកគេទាញយកអ្នកស្រីចូលមកក្នុងយន្តហោះវិញ ។

អ្នកស្រី Jennifer Riordan ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យភ្លាមៗក្រោយពីអ្នកបើកយន្តហោះបានចុះចតជាបន្ទាន់នៅអាកាសយាន្តដ្ឋាន Philadelphia នៅវេលាម៉ោង ១១ និង ២៧ នាទីព្រឹក ។ នៅក្នុងនោះផងដែរ អាជ្ញាធរបាននិយាយថា អ្នកស្រីបានស្លាប់ ខណៈពេលមានមនុស្សចំនួន ៧ នាក់ទៀត បានរងរបួស ។ 

ប្រភពដដែលបានបន្ថែមថា អ្នកបើកបរយន្តហោះបានលឺសម្លេងផ្ទុះនៅលើយន្តហោះប្រភេទ Boeing 737-700 ហើយភ្លាមៗនោះ ពួកគេក៏បានអោយអ្នកដំណើរនាំគ្នាពាក់ម៉ាស់អុកសុីសែន ។ 

បុរសម្នាក់ដែលមានឈ្មោះថា Riordan គឺជាមនុស្សដែលអង្គុយនៅក្បែរបង្អួច បាននិយាយថា ពួកគេបានព្យាយាមជួយជនរងគ្រោះ អ្នកស្រី Jennifer Riordan អស់រយៈពេល ១២ នាទី រហូតដល់យន្តហោះចុះចតដល់ដីដោយសុវត្ថិភាព ។ 

គួរបញ្ជាក់ឲ្យដឹងថា ជនរងគ្រោះឈ្មោះ Jennifer Riordan គឺមានអាយុ ៤៣ ឆ្នាំ និងជាម្តាយរបស់កូន ២ នាក់ ។ ហើយអ្នកស្រីត្រូវបានគេដឹងថា គាត់បានបញ្ចប់ការសិក្សាពីសកលវិទ្យាល័យមួយនៅ New Mexico ។ នៅក្នុងហេតុការណ៍ផ្ទុះម៉ាសុីនមួយចំហៀងរបស់យន្តហោះ ប្រភេទ Boeing 737-700 នេះ ត្រូវបានគេដឹងថា ក្នុងចំណោមអ្នកដំណើរដល់ទៅ ១៤៩ នាក់ គឺមានតែអ្នកស្រីម្នាក់ប៉ុណ្ណោះ ដែលបានបាត់បង់ជីវីតទៅ ។ សូមចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពផង ៕

















ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ dailymail


Tags: International news