CamNews

ភាពយន្ត 

តោះទៅស្វែងរក ស្មីហ្វ ភូមិឋានដែលបាត់បង់ ឬ Smurfs: The Lost Village ទាំងអស់គ្នានៅគ្រប់រោងភាពយន្តជា...

កំសាន្ត ៖ ទស្សនិកជនធ្លាប់បានទស្សនាគំនូរជីវចល Smurfs ពីមុនៗហើយមែនទេ ជាពិសេសហ្វេនរបស់ Smurfs តែម្តង ឥលូវនេះបានជួបពួកគេម្តងទៀតហើយជាមួយនឹង រឿង  ស្មីហ្វ ភូមិឋានដែលបាត់បង់ ឬ Smurfs: The Lost Village ជាភាពយន្តគំនូរជីវចលថ្មី របស់តុក្កតា Smurf ដែលនិយាយពីផែនទីអាថ៌កំបាំងបាននាំ Smurf តូចៗ ព្រមទាំងមិត្តសម្លាញ់គេឈ្មោះ Brainy, Clumsy និង Hefty ចូលទៅក្នុងព្រៃហាមឃាត់ ដែលពោរពេញទៅដោយសត្វវេទមន្ត ដើម្បីស្វែងរកភូមិដ៏អាថ៌កំបាំងមួយ ដែលស្គាល់ថាជា “ភូមិឋានដែលបាត់បង់” មុនពេលធ្មប់កំណាចឈ្មោះ Gargamel ទៅដល់។ ពេលចេញដំណើរលើរថភ្លើងអាកាស ពេញដោយការប្រយុទ្ធ និងគ្រោះថ្នាក់ សត្វ Smurf ក៏បានចូលទៅក្នុងការស្វែងរកអាថ៌កំបាំងធំបំផុត របស់ប្រវត្តិសាស្ត្រ សត្វ Smurf។




ចង់ដឹងថាគំនូរជីវចលរឿង  ស្មីហ្វ ភូមិឋានដែលបាត់បង់ ឬ Smurfs: The Lost Village មានភាពកំប្លែង គួរអោយស្រលាញ់ និងទស្សនាហើយរំភើបបែបណានោះ កុំភ្លេចណាមកទស្សនានៅគ្រប់រោងភាពយន្តចាប់ពីថ្ងៃនេះតទៅជាប្រភេទ 3D។ អ្នកទស្សនា ក៏នឹងរីករាយជាមួយបទចម្រៀងពិរោះៗ ថ្មីដែលមានក្នុងរឿងនេះផងដែរ។ មិនតែប៉ុណ្ណោះ រឿង  ស្មីហ្វ ភូមិឋានដែលបាត់បង់ ឬ Smurfs: The Lost Village នេះបានធ្វើការចាក់បញ្ចាំងមុនថ្ងៃកំណត់កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ នៅឯរោងភាពយន្តលេជេន សាខាទួលគោកដោយមានការចូលរួមពីកុមារតូចៗ នឹងទស្សនិកជនជាច្រើនបានចូលរួមលេងហ្គេមស្វែងរករូបភាពថ្មីៗ ដើម្បីឈ្នះសំបុត្រកុនផងដែរ តោះទស្សនារូបភាពខាងក្រោមទាំងអស់គ្នា។




ទស្សនា Trailer ទាំង ៣ នៅខាងក្រោមនេះ



ដើម្បីទទួលបានព័ត៌មានលំអិត ពីភាពយន្តនេះនិង ព័ត៌មានផ្សេងៗទៀតទាក់ទង  នឹង ភាពយន្តដែល លោកអ្នកចូលចិត្តអាចចូល ទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា:www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia​ , www.cinema.com.kh ហើយក៏អាច add ចៃកុនជាមិត្ត ក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជា រៀងរាល់អាទិត្យ។





ប្រភព ៖ Westec Media Limited


Tags: Movie