CamNews

ទូរស័ព្ទ 

iPhone 7 នឹងលែងមាន ការរចនាម៉ូត កាមេរ៉ាលយចេញមកក្រៅ ហើយខ្សែអង់តែងពណ៌ស ផ្នែកខាងក្រោយ ក៏លែងមានដែរ?

គិតចាប់ពីជំនាន់ iPhone 6 មក កាមេរ៉ាក្រោយរបស់ iPhone ត្រូវបានរចនាម៉ូតលយចេញមកក្រៅ ដែលធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើន មានការរំខានចិត្ត។ ហើយក៏ចាប់ពីជំនាន់ iPhone 6 មកដែរ ដែល ផ្នែកខាងក្រោយរបស់ iPhone បានលេចចេញបន្ថែមនូវខ្សែអង់តែងពណ៌ស ដែលកត្តានេះបានធ្វើឲ្យ ការរចនាម៉ូតរបស់ស្មាតហ្វូន ប្រែទៅជាមិនស្អាត គួរឲ្យកត់សំគាល់ផងដែរ។ យោងតាមកត្តាខាងលើ នេះ ប្រហែលជា Apple នឹងធ្វើការដោះស្រាយបាន នូវបញ្ហាទាំងពីរនេះ នៅលើ iPhone 7។ បើតាម ការរំពឹងទុក ម៉ូឌុលកាមេរ៉ាតូចជាងមុនមួយ នឹងត្រូវបានប្រើប្រាស់ ដើម្បីដោះស្រាយបញ្ហាកាមេរ៉ា លៀនលយចេញមកក្រៅ ហើយ Apple ក៏បានស្វែងរកវិធី ដើម្បីធ្វើការចាប់សេវាទូរស័ព្ទ ឲ្យបានល្អ ជាងមុន ដោយមិនចាំបាច់ត្រូវបំពាក់ខ្សែវ័ណ្ឌអង់តែង នៅលើផ្ទៃខាងក្រោយទៀត។

(រូបភាពតំណាង)

នៅលើ iPhone 4/4s/5/5s Apple បានធ្វើការរចនាម៉ូតផ្ទៃខាងក្រោយ ដោយប្រើកញ្ចក់ ហើយប្រើ ប្រាស់ខ្សែអង់តែង នៅផ្នែកជ្រុងសងខាង។ iPhone 6 និង 6s បានធ្វើការផ្លាស់ប្តូរមកប្រើសំបកធ្វើពី លោហធាតុ ហើយសារតែសេវាទូរស័ព្ទពិបាកនឹងឆ្លងកាត់ ដូច្នេះទើបពួកវាត្រូវបានបំពាក់នូវខ្សែវ័ណ្ឌ អង់តែងយ៉ាងអាក្រក់ នៅផ្ទៃខាងក្រោយ។

ក្រៅតែពីបញ្ហាកាមេរ៉ាលយចេញមកក្រៅ និងខ្សែអង់តែង iPhone 7 ត្រូវបានគេរំពឹងទុកថា ក៏នឹងត្រូវ បានក្រុមហ៊ុនបោះបង់ចោលនូវរន្ធដោតកាសប្រភេទ jack 3.5mm ផងដែរ។ កត្តានេះ គេជឿជាក់ថា កាសស្តាប់តន្រ្តី ដែលនឹងបង្ហាញខ្លួនជាមួយនឹង iPhone 7 នឹងជាប្រភេទកាសអត់ខ្សែ ហើយលទ្ធភាព ច្រើន កាសស្តាប់តន្ត្រីដែលភ្ជាប់មកជាមួយនោះ នឹងមានបន្ថែមសមត្ថភាពការពារ សម្លេងរំខាន៕

- អានអត្ថបទ៖ លេចចេញរូបភាព ផ្នែកខាងក្រោយរបស់ Galaxy S7 និង S7 Edge
- អានអត្ថបទ៖ Nokia ទទួលបាន ២,៥ពានលានដុល្លារ នៃប្រាក់លើប័ណ្ណប៉ាតង់ពី Samsung ពីឆ្នាំ ២០១៥ ដល់ ២០១៨

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ MacRumors, Tinhte


Tags: iPhone 7 Apple Smartphone Hightech