CamNews

ព័ត៌មានជាតិ 

ចាប់ជនដៃដល់ ក្រោយកាប់ជនរងគ្រោះ កំពុងអង្គុយ ហូបមឹក

បន្ទាយមានជ័យ ៖ កម្លាំងនគរបាលក្រុង ប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ បានធ្វើការ ស្រាវជ្រាវរហូតចាប់ ជនដៃដល់ម្នាក់ ក្នុង ចំណោមបក្ខពួកទាំង៣នាក់ ដែលធ្វើសកម្ម ភាពប្រើដំបងនិងកាំបិត វាយនិងកាប់លើ ជនរងគ្រោះមួយក្រុម មានគ្នា៤នាក់ កាលពី យប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០១៤ ស្ថិតនៅមុខ រ៉ា ភូមិ​ក្បាល​ស្ពាន ១ សង្កាត់ប៉ោយប៉ែត ក្រុង ប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។

អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បានថ្លែងឱ្យដឹងថា កាលពីវេលា ម៉ោង៩យប់ថ្ងៃទី៩ ខែ តុលា ឆ្នាំ២០១៤ ស្ថិត នៅមុខរ៉ា មានករណីបង្កអំពើហិង្សា មួយ បានកើតឡើង បង្កដោយជនល្មើសចំនួន៣ នាក់ ប្រដាប់ដោយដំបងនិងកាំបិតបានធ្វើ សកម្មភាពវាយនិងកាប់ប្រហារទៅលើជន រងគ្រោះ៤នាក់ ដែល​កំពុង​ អង្គុយហូបមឹក នៅទីនោះ បណ្ដាលឱ្យរងរបួសធ្ងន់ស្រាល។

អធិការក្រុងប៉ោយប៉ែត បានបញ្ជាក់ទៀត ថា ក្រោយមានអំពើហិង្សាខាងលើនេះកើត ឡើង កម្លាំង​សមត្ថ​កិច្ច របស់ លោកបានចុះ ទៅកាន់កន្លែងកើត ហេតុភ្លាមៗដោយធ្វើការ ស្រាវជ្រាវ រហូតឈានទៅ ដល់ការ​ឃាត់ ខ្លួន ជន បង្កម្នាក់ ខណៈដែលបក្ខពួកពីរនាក់ផ្សេង ទៀត ដែលចូលរួមធ្វើសកម្មភាពនោះបាន នឹង​កំពុង​រត់ គេចខ្លួន ។

លោកអ៊ុំ សុផល បានបន្ដថា ជនល្មើស ដែលកម្លាំងសមត្ថកិច្ចរបស់លោកឃាត់ខ្លួន ក្រោយកើតហេតុនោះ ឈ្មោះងួន ឆៃរិទ្ធ ហៅម៉ាប់ អាយុ១៨ឆ្នាំ មានទីលំនៅនិងមុខ របរមិនពិតប្រាកដ ។

ដោយឡែក បក្ខពួកពីរ នាក់ផ្សេងទៀត ដែលបាននឹងកំពុងរត់គេច ខ្លួន ម្នាក់ឈ្មោះវឿត អាយុ​ប្រហែល​២០ឆ្នាំ​ មានទីលំនៅនិងមុខមិនពិតប្រាកដ និងជន ដៃដល់ម្នាក់ទៀត ឈ្មោះស្រួច អាយុប្រហែល ២០ឆ្នាំ ។

រីឯជនរងគ្រោះ ៣នាក់ដែលរង របួស ក្នុងអំពើហិង្សាខាងលើនេះ ទី១ឈ្មោះ ពៅ រតនា អាយុ១៩ឆ្នាំ រង​របួស​ មុខនិងដៃ ឆ្វេង ទី២ឈ្មោះផន មឿត អាយុ២៧ឆ្នាំ និង ទី៣ ឈ្មោះគាំ រ៉ា អាយុ២០ឆ្នាំ រងរបួស ស្រាល ។

យ៉ាងណាក៏ដោយ មូលហេតុនៃការប្រើ អំពើហិង្សាវាយនិងកាប់ប្រហារទៅលើជន រងគ្រោះ ខាងលើ នេះ​មិន​ទាន់ មានការបញ្ជាក់ ពីមូលហេតុពិតប្រាកដរបស់សមត្ថកិច្ចនៅ ឡើយទេ ដោយរង់ចាំការ សួរ​នាំ​បន្ដ​ទៀត ។

បច្ចុប្បន្នជនបង្ករូបនេះ ត្រូវបានឃុំខ្លួន នៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ដើម្បីកសាងសំណុំរឿង បញ្ជូនទៅ កាន់តុលា ការចាត់ការតាមផ្លូវច្បាប់ ៕


ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: Social News Banteay mean Chey Cambodia