CamNews

ទូរស័ព្ទ 

Samsung Galaxy S6 Edge ជាទូរស័ទ្ទល្អដាច់គេនៅពិពណ៌ MWC 2015

កាលពីថ្ងៃទី 05 ខែមីនា ឆ្នាំ 2015 នៅទីក្រុង ប៉ាសេឡូណា ប្រទេសអេស្បាញ  - Samsung Galaxy S6 edge គឺជា “ប្រភេទទូរស័ព្ទដៃថ្មី និងទំនើបបំផុត” ដែលត្រូវបានទទួលកិត្តិយសដ៏ឧត្តុងឧត្តម​ និងល្បីរន្ទឺ ពី GSMA នៅក្នុងសមាជទូរស័ព្ទពិភពលោក (MWC) ឆ្នាំ 2015 នេះ​ ពានរង្វាន់នេះត្រូវបានទទួល​ស្គាល់​ថា ជាប្រភេទទូរស័ព្ទដៃ ទំនើបបំផុត ដែលត្រូវបានសម្ពោធក្នុងកម្មវិធីនោះ។ នេះជាលើកទី 2 និងជាឆ្នាំ បន្ទាប់ ដែល  ក្រុមហ៊ុន  Samsung បានទទួល   ពានរង្វាន់នេះ បន្ទាប់ពី Samsung Gear Fit កាលពីឆ្នាំ 2014 កន្លងទៅនេះ​។

ទូរស័ព្ទដៃស្មាតហ្វូនពណ៌ស្រស់ស្អាតដូចធម្មជាតិ Samsung Galaxy S6 Edge, បង្កើតនូវការរចនាស្តង់ ដាថ្មីមួយ ដែលបង្ហាញនូវ  សិល្បៈហត្ថកម្ម  ដ៏អស្ចារ្យ និងជាមួយនឹងបច្ចេកវិជ្ជា ទំនើបចុងក្រោយបំផុត របស់ក្រុមហ៊ុន Samsung  ។ ទូរស័ព្ទ  ដៃម៉ាក    នេះ មិនគ្រាន់តែបានរចនាឡើង ដើម្បីភាពស្រស់ស្អាត ប៉ុណ្ណោះទេ ប៉ុន្តែពួកគេ ថែមទាំងផ្តល់នូវគុណប្រយោជន៍នៃមុខងារប្រើប្រាស់ ឥតគណនាជាង ប្រភេទ ទូរស័ព្ទ Galaxy ដទៃទៀត ។

ពានរង្វាន់នេះស្តែងឲ្យឃើញពីការអភិវឌ្ឍឈានមុខគេយ៉ាងខ្លាំងរបស់ក្រុមហ៊ុន  Samsung ទៅលើការ ច្នៃប្រឌិតខ្ពស់ ស្របទៅនឹងបច្ចេកវិជ្ជាដ៏អស្ចារ្យរបស់ទូរស័ព្ទចល័ត លើសពីនេះទៅទៀត ក្រុមហ៊ុនបាន ប្រឹងប្រែងច្នៃប្រឌិត អ្វីដែលថ្មីដើម្បីបំពេញ     តម្រូវ ការ និងផ្តល់អត្ថប្រយោជន៍ដ៏  សម្បើមដល់អ្នកប្រើ ប្រាស់សម័យថ្មី និងការធ្វើអាជីវកម្ម ផ្សេងៗដ៏មានប្រសិទ្ធភាព។

នៅក្នុងការបង្ហាញទូរស័ព្ទដៃ Galaxy S6 Edge, លោក   JK Shin ជានាយក និងជាប្រធានដឹកនាំបច្ចេក វិជ្ជា និង ផ្នែកទំនាក់ទំនងចល័តនៃក្រុមហ៊ុន Samsung  Electronics បានឱ្យដឹងថា «យើងបានស្វែងរក ការ បញ្ចូលរួមគ្នា រវាងបច្ចេកវិជ្ជា​ និងការរចនាដ៏  ស្រស់ ស្អាតនៅ ក្នុងទូរស័ព្ទតែមួយ ដែលពិភពលោក មិនធ្លាប់មានពីមុនមក»។ លោកបន្ថែមថា «    យើង មានកិត្តិយស យ៉ាងខ្លាំង ដោយ GSMA បានយល់ ស្របថា ទូរស័ព្ទ ដៃនេះគឺជាឧបករណ៍ ទំនាក់ទំនងដ៏ទំនើបដែល មានរាងស្អាតទាក់ទាញ និងមាន មុខ ងារ ប្រើប្រាស់គ្រប់បែបយ៉ាង»។

ទូរស័ព្ទដៃ Samsung Galaxy S6 Edge បាន  ទទួល    ពានរង្វាន់ជាង 20 ដ៏មានកិត្យានុភាព ដែលផ្តល់ ដោយ MWC ឆ្នាំ 2015 រួមទាំង "ភាពពិសេសបំផុតរបស់សមាជទូរស័ព្ទដៃពិភពលោក" របស់ Ubergi - zmo, "ការជ្រើសនូវភាពអស្ចារ្យ បំផុត" របស់ Mashable, និងរបស់ទស្សនាវដ្តី  Laptop Magazine’s ។

•  Mashable លើកឡើងថា "ការផ្ចិតផ្ចង់លើភាពសាមញ្ញ, ការរចនានិងការអត់ធ្មត់ ក្រុមហ៊ុន Samsung ពិតជាបានផ្លាស់ប្តូរទិសដៅល្អប្រសើរ ជាមួយនឹងការរចនាស្មាតហ្វូនរបស់ខ្លួន"។

Ubergizmo លើកឡើងថា  "   ក្រុមហ៊ុន S amsung បានបំពាក់នូវលក្ខណៈពិសេសជាច្រើន ដែលធ្វើឲ្យ ទូរស័ព្ទដៃស្មាតហ្វូនមួយនេះទទួលបាននូវភាពអស្ចារ្យបំផុតនោះ"។

Laptop Magazine  លើក ឡើងថា  "ទូរស័ព្ទ ដៃ  ដែលមានភាព   ពិសេសទាំងពីរត្រង់ផ្ទៃ កញ្ចក់ និង តួ លោហៈ ពិតជាផ្តល់នូវភាពស៊ិចស៊ីទាក់ទាញខ្លាំង"។

អំពីក្រុមហ៊ុន Samsung Electronics co., Ltd

គឺជាក្រុមហ៊ុននាំមុខគេលើពិភពលោកផ្នែកបច្ចេកវិជ្ជាដោយផ្តល់លទ្ធភាពថ្មីៗជូនមនុស្ស    គ្រប់រូបគ្រប់ ទីកន្លែង។ តាមរយៈការបង្កើតថ្មី និងរបកគំហើញឥតឈប់ឈរ យើងកំពុងតែផ្លាស់ប្តូរឲ្យកាន់តែប្រសើរ ឡើងនូវពិភព ទូរទស្សន៍ ស្មាតហ្វូន កុំព្យូទ័រ    ផ្ទាល់ខ្លួន កុំព្យូទ័រលើតុ ម៉ាស៊ីនថតរូប ឧបករណ៍ផ្ទះបាយ ម៉ាស៊ីនថតចម្លង ប្រព័ន្ធ LTE   ឧបករណ៍វេជ្ជសាស្ត្រ   ឧបករណ៍ផ្សេងៗប្រើប្រព័ន្ធអគ្គិសនី និងដំណោះ ស្រាយផ្សេងៗប្រើប្រព័ន្ធ  LED។ យើងមានបុគ្គលិកចំនួន 307,000 នាក់ នៅទូទំាង 84 ប្រទេស។

ព័ត៌មានបន្ថែម សូមមើលគេហទំព័រ www.samsung.com និង global.samsungtomorrow.com.

ប្រភព ៖ Samsung Cambodia


Tags: Samsung Galaxy Tab Samsung Tablet Cambodia Smartphone Hightech S6 edge