CamNews

ទូរស័ព្ទ 

Nokia ប្រើ iPhone 5 និង Galaxy S4 ធ្វើ Background ផ្សាយពាណិជ្ជកម្មដល់ Lumia 928 (Video inside)

នេះមិនមែនជាលើកទីមួយឡើយដែល Nokia បានបញ្ចូលផលិតផលដែលជាគូប្រជែងចូលក្នុង
វីដេអូពាណិជ្ជកម្មរបស់ខ្លួន។ ប៉ុន្តែ នៅក្នុងការប្រើប្រាស់លើកនេះ ការបង្ហាញខ្លួនរបស់ Galaxy
S4 និង iPhone 5 (ស្មាតហ្វូនពីរដែលកំពុងទទួលការពេញនិយម និងលក់ដាច់បំផុត) បង្ហាញ
យ៉ាងច្បាស់ ពីសមត្ថភាពថតរូបខ្វះពន្លឺ គឺចាញ់ទៅនឹង Lumia 928 របស់ Nokia។ វីដេអូពាណិជ្ជ
កម្មថ្មីនេះ ទើបតែត្រូវបាន Nokia បង្ហាញនៅលើប៉ុស្តិ៍ទូរទស្សន៍ នៅអាមេរិច។

ជាក់ស្តែង Windows Phone ថ្មីរបស់ Nokia (Lumia 928) គឺជាស្មាតហ្វូនដែលមានសមត្ថភាពថត
រូបក្នុងលក្ខខណ្ឌខ្វះពន្លឺ ស្ថិតក្នុងផលិតផលល្អបំផុតសំរាប់ពេលបច្ចុប្បន្ននេះ។ ស្មាតហ្វូនបានបំពាក់
នូវកាមេរ៉ា មានកាណុង Support f/2.0 ក្នុងពេលដែល Galaxy S4  f/2.6 ចំណែក iPhone 5 f/2.4។

ទន្ទឹមនឹងនោះ ការរួមផ្សំជាមួយបច្ចេកវិទ្យា PureView របស់ Nokia សន្យាថា Feature កាមេរ៉ានឹង
លេចធ្លោជាងបណ្តាគូប្រជែង ។

សូមទស្សនាវីដេអូផ្សាយពាណិជ្ជរបស់ Nokia Lumia 928 ខាងក្រោមនេះ ទាំងអស់គ្នា ៖

ដោយ៖ សិលា
ប្រភព៖ VE


Tags: Nokia iPhone 5 Galaxy S4 Lumia 928 smarphone hightech