CamNews

ព័ត៌មានអន្តរជាតិ 

អគ្គីភ័យ​ឆេះរោងចក្រ​ ផ្អើល​ទីក្រុង ខណៈក្រុម​ពន្លត់​អគ្គីភ័យ​​រាប់រយនាក់​​កំពុងព្យាយាម​ពន្លត់!

(ស៊ីដនី)៖ អគ្គីភ័យដ៏​សម្បើមមួយ​បានឆាបឆេះរោងចក្រ​កែច្នៃសំរាមមួយកន្លែង ស្ថិតនៅក្នុងតំបន់​ Chullora នៃភាគខាងលិច​ជាយ​ទីក្រុងស៊ីដនី នៅព្រឹកម៉ោង៩៖០០នាទី​ថ្ងៃព្រហស្បតិ៍នេះ (ម៉ោងនៅ​ក្នុងប្រទេស​អូស្ត្រាលី)​ ខណៈក្រុមពន្លត់​អគ្គីភ័យ​ជាង១០០នាក់ កំពុងតស៊ូប្រយុទ្ធ​ជាមួយអណ្ដាត​ភ្លើង។ នេះបើ​តាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន ABC News នៅ​ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ ឆ្នាំ២០១៧។

យោងក្រុមអ្នក​ពន្លត់អគ្គីភ័យ​ប្រជាជនរស់​នៅក្បែររោងចក្រ​ទំាងអស់ ត្រូវបាន​ជម្លៀស​ទៅកាន់​កន្លែង​មានសុវត្ថិភាព​ចំណែក​ឯក្នុងពេលភ្លាមៗ ចំនួនជនរងគ្រោះ​ទំហំខូចខាត និងមូលហេតុ​បណ្ដាលឱ្យ​មានអគ្គីភ័យនេះ​ពុំទាន់ត្រូវបាន​បញ្ជាក់​នៅ​ឡើយទេ។

គួរបញ្ជាក់ថា​រោងចក្រកែច្នៃ​សំរាមខាងលើ គឺរោងចក្រឧស្សហកម្ម​ដ៏ធំមួយ​​ខាងកែច្នៃបាស្ទិច ក្រដាស នៅក្នុងប្រទេស​អូស្ត្រាលី៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: international news