CamNews

យល់ដឹង 

ផ្កាយដុះកន្ទុយ ចំនួន៦ បាននៅជុំវិញ ផ្កាយដ៏សែនឆ្ងាយ មួយក្រុម

កាលីហញ៉ាៈ ក្រុមអាកាសយានិកជន ជាតិអាមេរិកនិយាយថា ការរកឃើញផ្កាយ ដុះកន្ទុយចំនួន ៦ ដែលស្ថិត នៅតំបន់ជុំវិញផ្កាយ ដ៏សែនឆ្ងាយជាច្រើន ដែលមានឈ្មោះថា "exocomets" មានលក្ខណៈមិនខុសពីផ្កាយ ដុះកន្ទុយនៅក្នុងប្រព័ន្ធ ព្រះអាទិត្យរបស់យើងឡើយ។

ក្រុមអ្នកសា្រវជ្រាវនៅ មហាវិទ្យាល័យ Berkeley នៃរដ្ឋកាលីហ្វញ៉ា និង មហាវិទ្យាល័យ Clarion នៃរដ្ឋ Pennsylvania បាននិយាយថា ផ្កាយដុះកន្ទុយរាងដូចថាស ដ៏ធំសំបើមដែលនៅជុំវិញ ពួកផ្កាយដ៏សែនឆ្ងាយ ទាំងនោះ គឺស្ថិតនៅ ខាងក្រៅប្រព័ន្ធព្រះអាទិត្យ។

អវកាសយានិកម្នាក់ លោក Barry Welsh បាននិយាយថាៈ "ការកើតឡើង នៃផ្កាយដុះកន្ទុយ នៅក្រៅប្រព័ន្ធ ព្រះអាទិត្យ នេះ គឺដោយសារតែការបាត់បង់ ទំនាក់ទំនងខ្សែនៃភព។"

ជាមួយគ្នានេះដែរ ផ្កាយដុះកន្ទុយទាំង៦នេះត្រូវបានរកឃើញនៅក្នុងចន្លោះខែឧសភា ឆ្នាំ ២០១០ នឹងខែវិច្ឆិកា ឆ្នាំ ២០១២ ដោយប្រើប្រាស់កែវយឺតប្រវែង ២,១ម៉ែត្ររបស់មន្ទីរពិសោធន៍ McDonald នៅក្នុងតិចសាស។ ដោយសារ តែវាស្ថិតនៅក្រៅប្រព័ន្ធ ព្រះអាទិត្យ ដូច្នេះ វាមិនមែនជាការគម្រាមកំហែងអ្វីនោះឡើយ៕


ផ្តល់សិទ្ធដោយ ៖ ដើមអម្ពិល


Tags: Breaking news World news Unt news Hot news Singapore Indonesia Sumatra Wildfire Nasa