CamNews

ទូរស័ព្ទ 

HTC M8 មានអេក្រង់ 5 inch, chip Snapdragon 800 ជំនាន់ថ្មី

កាលពីពេលថ្មីៗនេះ លទ្ធផលពិន្ទុ Antutu benchmark នៃឧបករណ៍មួយដែលត្រូវបានគេដឹងថាជា
HTC M8 កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់អ្នកគាំទ្រ HTC។ ម៉ូដែលអាថ៌
កំបាំងនេះ ទទួលពិន្ទុបានប្រហែល ៣៦០០០ ពិន្ទុ Antutu ដែលជាពិន្ទុតែងតែបានឃើញនៅលើ
បណ្តាផលិតផលដែលប្រើ chip Snapdragon 800។

ព័ត៌មានថ្មីបំផុតស្តីពិផលិតផលនេះ ត្រូវបានចចាមអារាមនៅលើគេហទំព័ររបស់ Antutu ជាមួយ
ឈ្មោះកូដ M8, លេខ PO6B120។ តាមបណ្តាលទ្ធផលត្រួតពិនិត្យ ម៉ូដែលដែលនិយាយខាងលើ
នេះ ត្រូវបានដំឡើងរួចជាស្រេចនូវប្រព័ន្ធប្រតិបត្តិការ Android 4.4 KitKat, ប្រើ chip Snapdragon
800 MSM8974AB។ នេះគឺជាម៉ូដែល chip 800 ជំនាន់ថ្មី ។

ទន្ទឹមនឹងនោះ ស្មាតហ្វូននេះក៏បំពាក់នូវអេក្រង់ទំហំ 5 inch Full HD ធំជាង 0,3 inch ប្រៀបជាមួយ
ស្មាតហ្វូន One, ប្រើ RAM 2 GB និងអង្គចងចាំ 32 GB។ ជាក់ស្តែង កាមេរ៉ារបស់ M8 នៅតែបំពាក់
កាមេរ៉ាក្រោយទំហំ 4 megapixel, និងមុខ 2,1 megapixel។

បណ្តាព័ត៌មានលក្ខណៈសម្បត្តិដែលនិយាយខាងលើ គឺមិនមែនជាព័ត៌មានផ្លូវការពីខាង HTC ទេ។
តាមរយះនេះ អ្វីៗវាអាចនឹងផ្លាស់ប្តូរ នៅពេលវាបង្ហាញខ្លួន។ ចំនុចមួយផ្សេងទៀត ដែលអាចកើត
ឡើងផងដែរ គឺស្មាតហ្វូននេះ អាចគ្រាន់តែជាគំរូឧបករណ៍មួយដែល HTC មិនមានបំណងបញ្ចេញ
វាលក់នៅលើទីផ្សារនោះទេ៕

ប្រែសម្រួល៖ សិលា
ប្រភព៖ zing


Tags: HTC M8 5 inch screen 800 new-generation Snapdragon chip smartphone HTC Hightech