CamNews

កីឡា 

មិនទាន់នឹងចូលសង្វៀន ប្រយុទ្ធផង ប៉ាក់ គីអៅ អាចយកឈ្នះកម្លាំងគាំទ្រទៅហើយ

ព័ត៌មានកីឡា៖ ប៉ាក់ គីអៅ បានសម្រេចិត្ដ ធ្វើដំណើរមកកាន់ទឹកដី សហរដ្ឋអាមេរិក ចាប់តាំងពី យប់ថ្ងៃសៅរ៍ម្ល៉េះ ក្រោយពីបានសម្រេចកិច្ចចរចាជាមួយ Floyd រួចជាស្រេចលើការប្រកួត ។ 

ប៉ាក់ គីអៅ មិនបានបណ្ដោយខ្លួនឲ្យនៅទំនេរបានស្រួលឡើយ ក្រោយចាប់តាំពីមកដល់ សហរដ្ឋអាមេរិក ដោយហេតុ កីឡាករបានប្រើប្រាស់ពេលវេលា ខិតខំប្រឹងប្រែងហ្វឹកហាត់ និង រៀបចំខ្លួន​ដើម្បីប្រឈម​មុខ​ជាមួយ Floyd ដែលតែងតែអូសក្រឡាពេលវេលា បង្កបញ្ហាមិនចេះ ចប់មិនចេះហើយ ។ 

ក្រោយពីបានមើលឃើញ សកម្មភាពយ៉ាងស្វិតស្វាញ របស់កីឡាករ ដូច្នេះ បានបង្កើតឲ្យមានការចាប់អារម្មណ៍ជាខ្លាំងពីប្រិយមិត្ដ និងគ្រូបង្វឹកគឺលោក Justin Fortune មុនការប្រកួតថា សមត្ថភាព កម្លាំង​ ព្រមទាំងយុទ្ធសាស្រ្ដ ប៉ាក់​ គីអៅ ច្បាស់ណាស់ ពិតជាអាច ផ្ដួល FLoyd បានដោយងាយ ។ 

ក្រៅពីមើលឃើញផ្ទាល់ពីសកម្មភាព យើងងាកមកប្រៀបធៀប នឹង ប្រវត្ដិផ្ដួលដៃគូរវិញម្ដង ចំពោះ Floyd ធ្លាប់មាន​ប្រវត្ដិផ្ទួល Hatton ឲ្យសន្លប់ក្នុងទឹកទី ១០ ចំណែក ប៉ាក់ គីអៅ ធ្លាប់ផ្ដួល ដៃគូរអង់គ្លេស ត្រឹមតែ​ទឹកទី ២ ប៉ុណ្ណោះ ។ នេះសរបញ្ជាក់ថា គម្លាតរវាងអ្នកទាំងពីរ ពិតជា មានប្រៀបខុសគ្នាដាច់ដោយឡែកស្រឡះ ។ 

ដោយ៖ អឿ អ៊ុយ

ប្រភព៖ gmanetwork


Tags: boxing news Floyd many