CamNews

ទូរស័ព្ទ 

លេចធ្លាយ iPhone 7 Plus ប្រើឆ្នាំងសាកមិនមានខ្សែ អាចទប់ទល់នឹងជម្រាបទឹក

iPhone 7 Plus គឺជាម៉ូដែល​អេក្រង់ 5,5 inch ហើយវាត្រូវបានគេ​ជឿថា មានកាមេរ៉ា​ភ្លោះ ខុស​ពី
iPhone 7  ដែលមានកាមេរ៉ា​ក្រោយតែមួយ។

រូប​ថត​មួយដែលទើបតែត្រូវបានគេ​បង្ហោះនៅលើបណ្ដាញ​សង្គម Weibo របស់ចិន បានបង្ហាញថា
iPhone 7 Plus ត្រូវបាន Apple បំពាក់កាមេរ៉ា​ភ្លោះ ដែលមានរីសូលូសឹន 12 megapixel ។ ទំព័រ
PlayFulAndroid ចុះផ្សាយថា រូបថត​ដែលលេចធ្លាយ​នោះ ត្រូវ​បានគេ​ថតនៅក្នុងកិច្ច​ប្រជុំមួយ
|​របស់ក្រុមហ៊ុន Foxconn ដែលជា​ដៃគូ​ផលិត​ iPhone របស់ Apple នាបច្ចុប្បន្ន។ រូប​ថត​នេះ ក៏
ត្រូវគេ​ជឿ​ថា ជារូប​ពិត មិនមែនជា​រូប​ Photoshop នោះទេ​ ព្រោះថា ក្នុងរូបថត​នេះ មានសញ្ញា​
នៃការ​បញ្ចាំងស្លាយ​។

រូបភាព​ iPhone ជំនាន់ថ្មីនេះ ត្រូវបានគេ​ជឿថា បានថត​ចេញពី​ការបញ្ចាំងស្លាយមួយ នៅក្នុង
កិច្ចប្រជុំ​មួយ​របស់ក្រុមហ៊ុន Foxconn ដែលជាដៃគូផលិត​ iPhone របស់ Apple

ក្រៅពី​ព័ត៌មាន​ស្ដីអំពី​កាមេរ៉ា​ភ្លោះ និង​ឈ្មោះរបស់  iPhone ជំនាន់ថ្មី រូបថត​នេះ​ក៏​បានបង្ហាញដែរ
​ថា iPhone 7 Plus ក៏មិនមានរន្ធ​ដោយកាស​ ប៉ុន្តែ អ្វីដែលគួរ​ចាប់អារម្មណ៍នោះគឺ​ថា វា​ប្រើប្រាស់
សម្បក​ដែលអាចទប់ទល់នឹងជម្រាប​ទឹក និង​ឆ្នាំងសក​ថ្ម​មិន​មានខ្សែ។

រូបភាពច្បាស់ ស្ដីពី​ iPhone 7 Plus ដែលមានកាមេរ៉ាភ្លោះ

ព័ត៌មានថ្មី​ពីទំព័រ Wall Street Journal  បានបង្ហើប​ឱ្យ​ដឹង​ថា Apple នឹង​បោះបង់​កំណែ 16GB ចាប់
ពី​ជំនាន់ iPhone 7 ហើយ​កំណែ​ទាប​បំផុត គឺមានអង្គ​ចងចាំ 32GB ។ ក្រៅពីនេះ ប្រភពព័ត៌មាន
ក៏បានឱ្យដឹង​ថា iPhone 7 អេក្រង់ 4,7 inch មិនមានកាមេរ៉ា​ភ្លោះ​ដូច​កំណែ 7 Plus (ឬ 7 Pro) 5,5
inch ហើយ​វា​មានការ​អាបដេត​តែ​សេនសឺរ​ដើម្បីថត​រូប​បានល្អជាងមុន​តែប៉ុណ្ណោះ។

ប្រែសម្រួល ៖ បុត្រា


Tags: iPhone 7 Plusទូរស័ព្ទ ស្មាតហ្វូន