CamNews

តារា 

ការពិតចឹងតើបានជា នាង Yoona​​ ស្រស់ស្អាតប្លែកពីមុនខ្លាំង ដល់ថ្នាក់នេះ

កូរ៉េ ៖ នាង Yoona ដែលជាសមាជិកក្រុម Gril Generation បានបង្ហាញវត្តមានជាថ្មីម្តងទៀត ហើយការលេចមុខលើកនេះពិតជាស្រស់ស្អាតនិងពោរពេញទៅដោយភាពជឿជាក់ខ្លាំងមែនទែន ដោយសារតែនាងមានសាច់ មានឈាមជាងមុន ពោលគឺ មានរូបរាងធំធាត់ជាងមុន ។ 

តារាចម្រៀងកូរ៉េ នាង Yoona បានបង្ហើបប្រាប់ថា នាងគឺជាតារាស្រីម្នាក់ដែលខុសពីតារាផ្សេងៗ ព្រោះពួកគេផ្សេងៗព្យាយាមចង់សម្រកទម្ងន់ ប៉ុន្តែនាងវិញបែរជាព្យាយាមចង់ឡើងគីឡូវិញ ។ 

ទោះបីជាយ៉ាងណាក៏ដោយចុះ អ្នកគាំទ្រសប្បាយចិត្តយ៉ាងខ្លាំង នៅពេលដែលបានឃើញតារាស្រីវ័យ ២៧ ឆ្នាំរូបនេះ មានរូបរាងស្រស់ស្អាតជាងមុន ហើយមានសុខភាពល្អ ។ 

គួរបញ្ជាក់ឲ្យដឹងថា ការបង្ហាញខ្លួនកាលពីពេលថ្មីៗនេះ នាង Yoona បានចូលរួមនៅក្នុង Marianas International Film Festival នៅក្នុងទីក្រុង Saipan ជាមួយនឹងរ៉ូបពណ៍ខ្មៅដ៏ស្រស់ស្អាតប្លែកពីមុនខ្លាំងមែនទែន ៕








ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ koreaboo


Tags: Yoona Seoul South korea Kpop