CamNews

ប្លែកៗ 

ឆ្នាំងបុរាណចិនមានតំលៃដល់ទៅ៥៨០,០០០ដុល្លារ

ហាងវត្តុអនុស្សាវរីយ៏នៅក្នុងប្រទេសអង់គ្លេស បានរកឃើញឆ្នាំងបុរាណចិន ហើយបានលក់វា
ក្នុងនាមបរិច្ចាគក្នុងតំលៃ ៥៨០,០០ដុល្លារ។ បុគ្កលិកហាងខាងលើនេះដែលជួយរកប្រាក់ចំណូល
សំរាប់កន្លែងសង្រ្គោះក្មេងកំព្រា មនុស្សពិការ​ និងមនុស្សចាស់ដែលមានឈ្មោះថា St Peter នារដ្ឋ
Bristol សឹងតែមិនជឿដែលពួកគេមានសំណាងនៅពេលដែលពួកគេបានបើកកាបូបយួរដៃនិងបាន
រកឃើញឆ្នាំងបុរាណចិននៅខាងក្នុង។

                            ឆ្នាំងដ៏កម្ររបស់ប្រទេសចិនក្នុងអំឡុងសតវត្សទី១៧
ទោះបីជាវាមើលទៅដូចជាចាស់បន្តិចមែន​ បុគ្គលិករួបនេះក៏បានប្រញាប់ប្រញាល់យកទៅ
កន្លែងអ្នកជំនាញក្នុងស្រុកដែលមានលោក Marc Burridge គាត់ក៏បាននិយាយប្រាប់ពីសក្តា
នុពលរបស់វា។ លោក Burridge បន្ទាប់មកក៏យកវាទៅអោយ John Axford ដែលជាអ្នកល្បី
ទូទាំងពិភពលោកក្នុងការពិនិត្យវិនិច្ឆ័យមើលទៅលើវត្តុបុរាណចិន ហើយគាត់ក៏បាននិយាយ
ទាក់ទងនិងឆ្នាំងមួយនេះផងដែរ៖ ទ្រង់ទ្រាយវាទាំងមូលរាងខូចខាតច្រើនណាស់ទៅហើយ
រីឯឈើវិញរាងរឹងស្ងួត និងប្រេះស្រាំ ហើយនិងបានបិទជ័រមានក្លិនមិនល្អ​ តែសំណាងល្អសក្តា
នុពលរបស់វានៅមាន ដោយវាជាវត្តុអស្ចារ្យនិងកម្រមួយដែលបានធ្វើឡើងដោយវិចិត្រករ
ជំនាញខាងឬស្សីក្នុងអំឡុងសតវត្សទី១៧។ វាគឺជាគ្រឿងប្រើប្រាស់បន្ទាប់បន្សំ ដែលត្រូវបាន
ធ្វើឡើងដោយអ្នកមានប្រាជ្ញនាសម័យនោះ ហើយក៏ត្រូវបានក្លាយជាសិល្បៈវត្តុមួយផងដែរ។
វាត្រូវបានគេប្រើប្រាស់ក្នុងការដាក់វត្តុប្រើបា្រស់ផ្សេងៗ និងវាក៏ត្រូវបានគេឆ្លាក់ជាមួយនិង
អ្នកជំនាញដោយប្រើប្រាស់កាំបិត។ ថ្វីបើឆ្នាំងឬស្សីនេះរាងខូចខាងច្រើនក៏ដោយ លោក Axford
បានណែនាំដល់ម្ចាស់ហាងខាងលើនេះ អោយមានការដាក់ដេញថ្លៃដែលវាអាចទាក់ទាញ
ចំណាប់អារម្មណ៏យ់ាងខ្លាំងចំពោះអ្នកទិញជនជាតិចិន។ វាត្រូវបានលក់ក្នុងតំលៃ ៥៨០,០០០
ដុល្លារ នៅឯសាលតាំងបង្ហាញ Woolley និង Wallis នៅក្នុងរដ្ឋ salisbury ប្រទេស Wiltshire
ហើយម្ចាស់របស់វាឥឡូវជាអ្នកទិញដែលបានមកពីទីក្រុងហុងកុង។ ប៉ុន្តែអ្វីដែលពិបាកនៅពេល
នេះ គឺម្ចាស់របស់វាត្រូវស្វែងរកមនុស្សម្នាក់ក្នុងចំណោមបីនាក់នៅលើពិភពលោក ដើម្បីធានាយ៉ាងណា
រក្សាគុណភាពរបស់វាអោយបានយូរអង្វែង៕

ដោយ ៖​ ចាន់ណា
ប្រភព​៖ wotshappening


Tags: international news china