CamNews

ព័ត៌មានជាតិ 

ទុស្សេខ្សែភ្លើង ឆេះហាង​ លក់ការ៉េម នៅតាមផ្លូវព្រះស៊ីសុវត្ថិ ក្បែរ River House តែជួយពន្លត់ទាន់

ភ្នំពេញ  ៖ ហាងលក់ការ៉េមមួយកន្លែង ស្ថិតនៅតាមផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ផ្សារ ចាស់ ខណ្ឌដូនពេញ ត្រូវបានអគ្គិភ័យឆាប ឆេះ ដោយទុស្សេខ្សែភ្លើង កាលពីវេលាម៉ោង២និង៤០នាទីរសៀលថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៤នេះ ប៉ុន្ដែសំណាងល្អ ត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានជួយពន្លត់ទាន់ពេលវេលា ។

សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបានឱ្យដឹងថា មុនដំបូងមានករណីទុស្សេខ្សែភ្លើង ចេញជាអណ្ដាតភ្លើង ហើយក៏ឆាបឆេះហាងលក់ការ៉េម ប៉ុន្ដែត្រូវបាន ម្ចាស់​ហាងនិ​ងអា​ជ្ញាធរ​សមត្ថកិច្ច​មូលដ្ឋាន​ប្រើបំពង់​ពន្លត់អគ្គិ​ភ័យបាញ់​រលត់ភ្លាមៗ នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃដដែល ។

ជាមួយគ្នានេះ រថយន្ដពន្លត់អគ្គិភ័យមួយ គ្រឿង បានធ្វើដំណើរទៅជួយអន្ដរាគមន៍ផងដែរ ប៉ុន្ដែមិនបាន​បាញ់នោះឡើយ ។







ផ្ដល់សិទ្ធិដោយ៖ ដើមអម្ពិល


Tags: social newsCambodia pp