CamNews

កីឡាអន្តរជាតិ 

គ្រូ​បង្វឹក Pellegrini ចាក​ចេញ​ពី Man City ក្រោយ​បញ្ចប់​រដូវ​កាល​នេះ លោក Pep ចូល​កាន់​តំណែង​បន្ត

(មេនឆេស្ទើ)៖ គ្រូបង្វឹក Manuel Pellegrini បានប្រកាសថានឹងចាកចេញពីក្លឹប Manchester City នៅបំណាច់រដូវកាលនេះហើយ ដោយក្លឹបនឹងដាក់ គ្រូបង្វឹកក្លឹប Bayern Munich លោក Pep Guardiola មកជំនួសវិញ ជាមួយនឹងកិច្ច សន្យារយៈពេល៣ឆ្នាំ ។

ក្នុងសេចក្តីថ្លែងការណ៍មួយរបស់ក្លឹប Man City ដែលនិយាយពីគ្រូបង្វឹកជនជាតិឈីលី Pellegrini បានលើកឡើងថា “សូមសម្តែងនូវការគាំទ្រ យ៉ាងពេញ ទំហឹងចំពោះការសម្រេចចិត្តរបស់លោក Pellegrini និងជូនពរជួបតែសំណាងល្អ កើតមានចំពោះគ្រូបង្វឹកវ័យ៦២ឆ្នាំ” ។

លោក Pellegrini បានចូលដឹកនាំ Manchester City នៅអំឡុងឆ្នាំ២០១៣ ជំនួសកៅអីលោក Roberto Mancini ដែលត្រូវបានក្លឹបបណ្តេញចេញពី តំណែង និងជួយឲ្យក្លឹបឈ្នះពាន Premier League បានម្តងដែរគឺឆ្នាំ២០១៤ មុន ពេល Chelsea ដណ្តើមបានពានវិញកាលពីឆ្នាំ២០១៥ ដែលមានលោក Jose Mourinho នៅដឹកនាំ ។

Pellegrini បានដឹកនាំ Man City លេងឈ្នះ៦៤ប្រកួត ក្នុងចំណោម៩៩ប្រកួតនៅក្របខណ្ឌកំពូលអង់គ្លេស Premier League បន្ទាប់ពីលោក Jose Mourinho ដឹកនាំ Chelsea លេងឈ្នះ ៧៣ប្រកួត ក្នុងចំណោម៩៩ប្រកួតដូចគ្នា ដែល នៅពេលនេះ គ្រូបង្វឹកទាំងពីរមិនទាន់មានក្លឹបណា ទាក់ទងទៅដឹកនាំនៅឡើយទេ ។

Pellegrini នឹងចាកចេញពីក្លឹបរងជើងឯក Premier League ឆ្នាំទៅជាផ្លូវការនៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០១៦ ខាងមុខ ហើយពេលនោះដែរ គឺគ្រូបង្វឹកជនជាតិអេស្ប៉ាញលោក Pep Guardiola ចូលដឹកនាំក្លឹបថ្មីនៅទីក្រុង Manchester ផងដែរ ក្រោយផុតកិច្ចសន្យានៅក្នុងក្លឹប Bayern Munich របស់អាល្លឹម៉ង់ ៕

លោក Pellegrini (ស្តាំ) និងលោក Pep Guardiola

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Chelsea Football Sport news Camnews Neymar Barcelona Premier League