CamNews

ទូរស័ព្ទ 

iPhone 8 ឥតគែម ទើបជាក្ដីស្រមៃពិតរបស់អ្នកគាំទ្រ Apple

iPhone គែមមហាស្ដងហាក់ដូចជាមានគេស្គាល់ច្រើន ហើយពេលនេះ iPhone មិនមានគែម
ទើបជាក្ដីស្រមៃរបស់អ្នកគាំទ្រ iPhone ។


ទំព័រ Bgr ដាកស្រង់ព័ត៌មានពី iDropNews ថ្មីៗនេះ បានចុះផ្សាយនូវគំនិតមួយស្ដីអំពី iPhone
មិនមានគែមអេក្រង់ទាំង៤ចំហៀង ខណៈដែលជ្រុងទាំងឡាយរបស់ស្មាតហ្វូននេះ នៅតែមាន
រូបរាងកោង ដូចទៅនឹង iPhone បច្ចុប្បន្ន។

ក្រៅពីនេះ ជាមួយនឹង concept នេះ អ្នកនឹងលែងបានឃើញកាមេរ៉ាមុខ ប៊ូតុង Home រឹង ឬ
ឧបករណ៍បន្លឺសម្លេងពេលហៅទូរស័ព្ទ នៅពីមុខ។


ថ្មីៗនេះ មានដំណឹងចចាមអារ៉ាមជាច្រើនដែលនិយាយថា Apple នឹងប្រើបច្ចេកវិទ្យាអេក្រង់
OLED សម្រាប់ iPhone 8 ហើយប៊ូតុង Home ត្រូវបានរើទៅដាក់នៅលើសេនសឺរស្កេនក្រយៅ
ដៃ Touch ID ។ ដូច្នេះ Apple ប្រហែលជាលែងត្រូវការគែមខាងក្រោមទៀតហើយ។

បើដូច្នេះមែន បើសិនគេយកគំនិតស្ដីអំពី iPhone មិនមានគែម មកប្រែក្លាយជាការពិត ក៏វាជា
រឿងសមហេតុផល។ ប៉ុន្តែ នៅមានបញ្ហាមួយដែល Apple ត្រូវដោះស្រាយ នោះគឺ កាមេរ៉ា
មុខ។


បើដូចទៅនឹងសព្វមួយដង គឺនៅសល់៩ខែទៀត ទើប Apple ឧទ្ទេសនាម iPhone ថ្មី។ ដូច្នេះ
Apple នៅមានពេលវេលាច្រើនដើម្បីដោះស្រាយបញ្ហាខាងលើ។

ប្រែសម្រួល ៖ តារា
ប្រភព ៖ Bgr/TGDD


Tags: iPhone 8 ទូរស័ព្ទឥតគែម