CamNews

ទូរស័ព្ទ 

៤លានគ្រឿង Galaxy S4 ត្រូវបានលក់អស់ ក្នុងរយះពេល ៥ថ្ងៃដំបូង

ក្រោយពីមានមុខជាផ្លូវការនៅលើទីផ្សារ ថ្ងៃទី ២៦ ខែមេសា រហូតដល់ថ្ងៃទី ៣០ ខែមេសា បាន
មានដល់ ៤លានគ្រឿង Galaxy S4 ត្រូវបានគេទិញ និងប្រើប្រាស់ ដែលចំនួននេះ គឺបានបំបែក
ឯត្តទគ្គកម្មរបស់ Galaxy S III កាលពីឆ្នាំមុន។

កាសែត The Chosun Ilbo (កូរ៉េខាងត្បូង) បាននាំសំដីបុគ្គលិកលាក់ឈ្មោះម្នាក់របស់ Samsung
ឲ្យដឹងថា គិតមកដល់ថ្ងៃទី ១០ ខែឧសភា ក្រុមហ៊ុនបានលក់ Galaxy S4 អស់ចំនួន ៦លានគ្រឿង
ហើយ។ មុននេះ Galaxy S III ត្រូវចំណាយពេលដល់ទៅ ៣សប្តាហ៍ ទើបលក់អស់ បានចំនួនខាង
លើនេះ។ Samsung ក៏បានធ្វើការប៉ាន់ស្មានថា ពួកគេអាចនឹងលក់បាន រង្វង់ ១០លានគ្រឿង នៅ
បំណាច់ខែឧសភានេះ ផងដែរ។

ជាក់ស្តែង បច្ចុប្បន្ននៅមិនទាន់ច្បាស់ថា នេះគឺជាចំនួនដែល Galaxy S4 ធ្លាក់ដល់ដៃអ្នកប្រើប្រាស់
ឬគ្រាន់តែជាចំនួនដែលបានចែកចាយដល់បណ្តាអ្នកផ្គត់ផ្គង់ ឬហាងលក់រាយ នោះទេ? ប៉ុន្តែទោះ
ជាយ៉ាងណា នេះក៏ជាបរិមាណដ៏អស្ចារ្យមួយ ហើយ S4 នឹងបន្តជួយ Galaxy ត្រកូល S ក្លាយទៅ
ជាស៊េរីផលិតផលលក់ដាច់បំផុតរបស់ Samsung ជាមួយចំនួនសរុបច្រើនជាង ១០០លានគ្រឿង
ដែលបានប្រើប្រាស់ទូទាំងពិភពលោក។ ក្នុងចំនួនទាំងនោះ Galaxy S បានចំណាយពេលដល់
៣ខែ ទើបលក់អស់ ៤លានគ្រឿង, S 2 ជិត ២ខែ, S 3 ចំណាយពេល ២១ ថ្ងៃ ចំណែក S 4 ចំ
ណាយពេលមិនដល់មួយសប្តាហ៍ទេ។

សមិទ្ធិផលស្មាតហ្វូន ដែលលក់ដាច់ជាងគរបំផុតលើពិភពលោក (ហើយពិបាកនឹងមានក្រុមហ៊ុន
ណាយកឈ្នះបាន) នៅតែស្ថិតក្នុងដៃ Apple ក្នុងពេលដែល iPhone 5 បានលក់អស់ចំនួន ៥លាន
គ្រឿង តែក្នុងរយះពេល ៣ថ្ងៃដំបូង ពេលបង្ហាញខ្លួននៅលើទីផ្សារ៕

ដោយ៖ សិលា
ប្រភព៖ VE


Tags: Galaxy S4 4 million smartphone samsunghightech