CamNews

ទូរស័ព្ទ 

Galaxy S7 និង Galaxy S7 Edge មានសមត្ថភាព អាចការពារជម្រាបទឹក លេចចេញក្នុងវីដេអូពាណិជ្ជកម្មថ្មី

តាមរយះវីដេអូពាណិជ្ជកម្មពី Samsung Indonesia បានបង្ហាញឲ្យឃើញថា Galaxy S7 និង Galaxy S7 edge ដូចជាច្បាស់ណាស់ហើយ ដែលថាកំពូលស្មាតហ្វូនទាំងពីរនេះ នឹងមានសមត្ថភាពអាចការពារ ជម្រាបទឹកបាន។ នៅក្នុងវីដេអូ Samsung បានឲ្យតារាបង្ហាញម៉ូតប្រើប្រាស់ស្មាតហ្វូន នៅក្រោមមេឃ ភ្លៀង ហើយអេក្រង់ Touch របស់វា នៅតែស្គាល់ការចុចបញ្ជាធម្មតា។

យោងតាមប្រភពព័ត៌មានមួយចំនួនកាលពីពេលមុនៗ បានឲ្យយើងដឹងថា Galaxy S7 និង S7 edge នឹងមានសមត្ថភាពអាចការពារជម្រាបទឹកបាន តាមស្តង់ដារ IP68 និងមានរន្ធបន្ថែមមេម៉ូរីកាតក្រៅ ប្រភេទ microSD ថែមទៀតផង៕

- អានអត្ថបទ៖ Apple ទទួលស្គាល់កំហុស Error និងបញ្ចេញកំណែអាប់ឌេតជួសជុស កំហុស 'January 1, 1970' ឆាប់ៗនេះ
- អានអត្ថបទ៖ រោងចក្រផលិត​ Chip សម្រាប់ iPhone 7 ទទួលរងការខូចខាតច្រើន ពីគ្រោះរញ្ជួយដី

 

ប្រែសម្រួល៖ មង្គល
ប្រភព៖ Tinhte


Tags: Galaxy S7 Galaxy S7 Edge Smartphone Samsung Hightech