CamNews

តារា 

គូស្នេហ៍ថ្មីថ្មោងដ៍សែនល្បីឈ្មោះមួយគូនេះ ត្រូវគេប្រទះឃើញលួចជួបគ្នានៅក្នុងសណ្ឋាគារ ពេលមួយរាត្រី

ព័ត៌មានកំសាន្ត ៖ គូស្នេហ៍ថ្មីថ្មោង Wallace Huo និង Ruby Lin ត្រូវបានគេប្រទះឃើញថា បានលួចជួបគ្នា កាលពីថ្ងៃទី ២០ ខែឧសភានេះ ។​ តារាស្រី Ruby Lin ថែមទាំងបានទៅខេត្ត Qingdao ដើម្បីទៅមើលមិត្តប្រុសរបស់នាងនៅក្នុងស្ថានីយ៍វិទ្យនៅទីនោះ (Rooms Executive Studio) ។ ហើយនឹងមានរឿងដែលគួរឲ្យចាប់អារម្មណ៍ច្រើនជាងនេះទៀត ។ 



ដោយយោងទៅតាមបណ្តាយ Phong Hanh បានឲ្យដឹងថា តារាស្រី Ruby Lin បានហោះហើរទៅកាន់ខេត្ត Qingdao កាលពីថ្ងៃ ១៨ ខែឧសភា នាងថែមទាំងបានបង្ហាញខ្លួននៅព្រលានយន្តហោដោយពាក់ម៉ាស និងមួកពណ៍ខ្មៅ ហើយបន្ទាប់ពីបានចាកចេញពី ព្រលានយន្តហោះនាងបានឆ្ពោះទៅកាន់បន្ទប់សណ្ឋាគារ ដែល Wallace Huo បានស្នាក់នៅ ។ បន្ទាប់ពីថ្ងៃនោះកន្លងផុតទៅ គូស្នេហ៍មួយគូនោះ ​បានស្នាក់នៅជាមួយគ្នា ។ ជាងនេះទៅទៀតមិត្តភ័ក្ររបស់ តារាស្រីនោះគឺមានឈ្មោះថា Ha Tu Vy នាងនៅជាន់ផ្ទាល់ដីដើម្បី ផឹកកាហ្វេជាមួយនិង អ្នកជំនួយការរបស់នាង ពេលនោះតារាស្រី Ruby Lin ក៍បានត្រលប់ចូលទៅក្នុងបន្ទប់សណ្ឋាគារមិត្តប្រុសរបស់នាងវិញបាត់ទៅ ។ 



កាលពីថ្ងៃទី ២០ គូស្នេហ៍មួយគូនេះ ពួកគេទាំង ២ ត្រូវបានគេប្រទះឃើញថា នៅខាងក្រៅជាមួយគ្នា ពួកគេទាំង ២ ត្រូវបានគេកត់សម្គាលថា ហាក់បីដូចជាមានភាពរីករាយជាមួយនឹងគ្នាខ្លាំងណាស់ ។ ហើយនៅថ្ងៃទី ២១ តារាស្រី Ruby Lin ក៍បានធ្វើដំណើរចាកចេញពីខេត្ត Qingdao ត្រលប់ទៅ Taipei វិញ ៕ 




ប្រែសម្រួល ៖  គន្ធា


ប្រភព ៖ kenh14


Tags: Wallace Huo Ruby Lin Phong Hanh