CamNews

កីឡាអន្តរជាតិ 

តើ​ក្លឹប Real Madrid នឹង​ខ្លាំង​ដល់​កម្រិត​ណា ប្រសិន​បើ​មាន​បុរស​ទាំង​៥​នាក់​នេះ​រួម​បញ្ចូល​គ្នា?

(ម៉ាឌ្រីដ)៖ បច្ចុប្បន្នក្លឹប Real Madrid មាន Zinedine Zidane ជាគ្រូបង្វឹកបង្គោល ហើយក៏ជាអតីតកីឡាករឆ្នើមរបស់ ក្លឹបអ្នកមានមួយនេះដែរ តាំងពីសម័យ Iker Cassilas, Ronaldo (ប្រេស៊ីល), ខ្សែការពារ Roberto Carlos និង David ខ្សែបម្រើប្រយុទ្ធ Beckham ជាដើម ។

សួរថា ប្រសិនបើពួកគេខាងលើរួមដៃគ្នាដឹកនាំក្លឹបនេះថ្ងៃណាមួយ តើស្តេចស Real Madrid នឹងខ្លាំងដល់កម្រិតណា ខណៈដែលបច្ចុប្បន្នក្លឹបមាន តែលោក Zinedine Zidane ជាគ្រូធំ និងគ្រូជំនួយ២នាក់គឺលោក David Bettoni និង លោក Hamidou Msaidie គ្រាដែលលោក Luis Llpis ជាគ្រូបង្វឹកអ្នកចាំទី រួមមានលោក Bernardo Requena ជាគ្រូបច្ចេកទេស និងលោក Chendo ជាគ្រូបង្វឹកស្តីទី ។

ជារួមមក Real Madrid នៅខ្វះគ្រូ៣បន្ថែមទៀតគឺគ្រូបង្វឹកផ្នែកខ្សែការពារ (Roberto Carlos) គ្រូបង្វឹកផ្នែកតំបន់បម្រើ ប្រយុទ្ធ (David Beckham) និងគ្រូបង្វឹក ផ្នែកតំបន់ប្រយុទ្ធដែលអាចជា Ronaldo (ប្រេស៊ីល) ហើយមាន Iker Cassilas ជាគ្រូបង្វឹកអ្នកចាំទីវិញនោះ ។

សូមបញ្ជាក់ថា ក្លឹប Real Madrid កំពុងតែឈរនៅលេខរៀងទី៣ក្នុងតារាង La Liga បណ្តោះអាសន្នដោយមាន ៤៧ពិន្ទុ តាមពីក្រោយក្រុមលេខ២ Atletico Madrid ១ពិន្ទុ និងក្រុមកំពូលតារាង FC Barcelona ៤ពិន្ទុក្នុងសប្តាហ៍ ទី២២ ជើងទី២ ស្ថិតក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី Zinedine Zidane ៥ប្រកួតមិនទាន់ចាញ់ទេ គឺឈ្នះ៤ដង និងស្មើ១ដង ៕

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: Real Madrid