CamNews

ប្លែកៗ 

ត្រីចម្លែកប្រវែងជាង១ ម៉ែត្រ មានធ្មេញដូច ធ្មេញមនុស្ស

អាម៉េរិក ៖ Pacu គឺជាប្រភេទត្រីទឹកសាបមួយប្រភេទ របស់អាម៉េរិកខាងត្បូង ហើយត្រូវបានគេ ប្រទះឃើញ នៅតាមដងទន្លេជាច្រើន ដូចជាទន្លេ Amazon និងទន្លេ Orinoco ជាដើម។

Pacu ជាប្រភេទសត្វត្រីដែលស៊ី ត្រីប្រភេទផ្សេងទៀត គ្រាប់ធញ្ញជាតិ និងផ្លែឈើជាអាហារ ហើយអ្វីដែលពិសេស ខុសប្លែកពីប្រភេទត្រីដ៏ទៃទៀតនោះ គឺវាមានធ្មេញប្រៀបបីដូចជា ធ្មេញរបស់មនុស្សអីចឹង។

ត្រីមានធ្មេញដ៏ប្លែកខុសពីត្រីដ៏ទៃនេះ ត្រូវបានគេដឹងថា មានប្រភពមកពីសហរដ្ឋអាម៉េរិក ដោយវាអាចមានប្រវែង រហូតដល់ទៅ ១,២ម៉ែត្រ នៅពេលដែលវាធំពេញវ័យ ដែលនេះជា ប្រភេទត្រីដ៏ធំមួយ៕ 

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: unbelievable Strange រឿងប្លែកៗ មិនគួរឲ្យជឿ