CamNews

ព័ត៌មានបច្ចេកវិទ្យា 

iPad Air 2 RAM 2GB បង្ហាញខ្លួនក្រោយ iPhone ហ្វាប្លេត រីឯ iWatch 8GB បង្ហាញខ្លួននៅឆ្នាំក្រោយ

កុំព្យូទ័រថេប្លេត full-size ជំនាន់ថ្មីរបស់ Apple គឺ iPad Air 2 ប្រហែលជានឹងមិនអន់ដូចទៅនឹង
iPhone 6 នោះទេ ព្រោះថា វានឹងត្រូវបានបំពាក់ RAM ដល់ទី 2GB។

រូប​ភាព​ពី​ទំព័រ technews របស់​ តៃវ៉ាន់


យោងតាមប្រភពព័ត៌មានថ្មីៗ ពីតៃវ៉ាន់ iPad Air ជំនាន់ទី ២ ដែលមានទំហំ 9.7 inch នឹងត្រូវ​
បានបន្ថែម RAM ឡើងដល់ 2GB គឺខ្ពស់ជាង ២ដង ធៀបនឹងកំណែ iPad Air បច្ចុប្បន្ន ដែល
មាន RAM តែ 1GB។ ចំណែក ម៉ូដែល iPad Mini 7.9 inch ជំនាន់បន្ទាប់ ដែលប្រើប្រាស់អេក្រង់
Retina នឹងរក្សា RAM ដដែល គឺ 1GB ។

 iPad Air 2 នឹង​ សេន​សឺរ​ TouchID សម្រាប់​ស្កេន​ក្រយៅ​ដៃ


ប្រភពព័ត៌មាន បានបន្ថែមថា iPad Air 2 រួមនឹង iPad Mini 3 ប្រាកដជា សុទ្ធតែត្រូវបានបំពាក់
គ្រាប់ចុច home Touch ID ដែលមានសមត្ថភាពស្កេនក្រយៅដៃ ដូចទៅនឹង iPhone 5s ។ iPad
Air 2 រួមនឹង iPad Mini 3 របស់ Apple នឹងប្រើប្រាស់ chipset A8 ជំនាន់ថ្មី។

ផលិត​ផល​កំពូល​ៗ​របស់ Apple (រូប​ភាព ៖ benzinga)

ស្របពេលដែល iPhone 6 (កំណែ ៤,៧ inch) តាមគម្រោងនឹងត្រូវបង្ហាញខ្លួន ចាប់ពីថ្ងៃទី ៩កញ្ញា
ខាងមុខ ប៉ុន្ដែ បណ្ដាម៉ូដែល iPad អាចនឹងត្រូវរង់ចាំដល់ខែតុលា ស្របទៅតាមទម្លាប់មុនៗរបស់
Apple ។ មិនត្រឹមតែ iPad Air 2, iPad Mini ដែលប្រើអេក្រង់ Retina ជំនាន់ទី ៣ នោះទេ ដែល
អាចនឹងត្រូវបង្ហាញខ្លួនក្រោយ iPhone 6 (កំណែ ៤,៧ inch) តែក្នុងនោះ iPhone 6 កំណែ ៥,៥
inch ក៏នឹងត្រូវពន្យាពេលដូចគ្នាដែរ។

iWatch នឹង​មាន​វត្តមាន​ក្នុង​ទី​ផ្សារ នា​ឆ្នាំក្រោយ


ដោយឡែក នាឡេកាឆ្លាតវៃ ដែលដំណើរការដោយ iOS របស់ Apple នឹងមាន RAM  512MB
និងអង្គចងចាំក្នុងម៉ាស៊ីន 8GB។ តាមការយល់ឃើញរបស់អ្នកវិភាគ គេជឿថា iWatch នេះ នឹង
មិនតម្រូវឱ្យអ្នកប្រើប្រាស់ ធ្វើសមកាលកម្មទិន្នន័យ ជាមួយនឹង iPhone ឬ iPad នោះទេ។ ក៏ប៉ុន្ដែ
អ្នកចង់បាន iWatch របស់ Apple ប្រាកដជាត្រូវរង់ចាំដល់ឆ្នាំក្រោយ៕


ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ todaysiphone


Tags: iPad Air 2 2GB RAM iWatch