CamNews

តារា 

សេតវិមាន បញ្ចេញការសំរេចចិត្ត លើការបណ្តេញ Justin Bieber ចេញពីប្រទេសអាមេរិក ហើយ

កាលពី ប៉ុន្មានខែមុន ទស្សនិកជន ធ្លាប់បានដឹង រួចមកហើយថា ប្រជាជនអាមេរិក ច្រើនជាង ១ ម៉ឺន នាក់បាន នាំគ្នាចុះឈ្មោះ ដាក់ញាតិ្តជូនទៅ សេតវិមាន ក្នុងការ បណ្តេញតារាចំរៀង វ័យក្មេង Justin Bieber ចេញពីប្រទេស អាមេរិក ។ ដោយការដាក់ ញាតិ្តនេះ ធ្វើឡើងដោយ មានហេតុផល ថា តារា ម្នាក់នេះ ជាបុគ្គល ដែលជះគំរូ អាក្រក់ដល់ យុវជននិង ក្មេងៗហើយ ក៏ធ្វើអោយ ប្រទេស អាមេរិក ខ្មាស់គេ ផងដែរ ។



ជាមួយនិង ហេតុផលនេះ សេតវិមាន បានលើកយក ទៅពិភាក្សា ហើយបានផ្តល់ ចំលើយមក ធ្វើ អោយក្រុម អ្នកទាមទារ ទាំងនោះខកចិត្ត​ ជាខ្លាំង ។ សេតវិមាន បានបញ្ចេញ ការសំរេចចិត្តថា នឹង មិនបណ្តេញ ឬដកសញ្ជាតិ អាមេរិក របស់ Justin Bieber ចេញឡើយ ។ សេតវិមាន យកលេសថា សុំមិន និយាយអំពី បញ្ហានេះ ដោយហេតុផល លោក Bieber គឺជាបុគ្គល ជះគំរូអាក្រក់ ដល់យុវជន និងក្មេងៗនេះ សេតវិមាន សុំមិនបញ្ចេញយោបល់ ។ ម្យ៉ាងវិញទៀត សេតវិមាន សុំអរគុណដែល ក្រុមអ្នកតវា យកចិត្តទុកដាក់ ក្នុងបញ្ហា អន្តោប្រវេសន៍ នេះ ។



ក្រៅពីនេះ ការតវានេះ ក៏បានរាលដាល ដល់បញ្ហា អន្តោប្រវេសន៍ ដែលកំពុងតែ មានបញ្ហាជាច្រើន ដែលលោក Obama ត្រៀមនឹងជួសជុល និងស្តារឡើងវិញ ក្នុងពេលឆាប់ៗនេះ ៕ 

 

ប្រែសម្រួល 


Tags: star singer justin bieber white house deported immigration