CamNews

ទូរស័ព្ទ 

iPhone 7 ពណ៌លឿង បង្ហាញខ្លួនជាលើកដំបូង បន្ទាប់ពីជោគជ័យរបស់ពណ៌ Rose Gold

ស្មាតហ្វូន​ជំនាន់ថ្មីរបស់​ Apple បន្ត​លេចធ្លាយ​នូវ​កំណែពណ៌លឿង ហើយ​វា​ក៏ប្រហែលជានឹង​
បំពាក់បច្ចេកវិទ្យា​ទប់ទល់នឹងជម្រាបទឹក។

Apple អាច​នឹង​ឧទ្ទេសនាម​ iPhone 7 នៅក្នុងខែ​កញ្ញា​ខាងមុខ។ មកដល់ពេលនេះ ព័ត៌មានបែក
ធ្លាយស្ដីអំពី iPhone 7​ កាន់តែ​មានច្រើនឡើងៗ។ ក្រោយ​កំណែពណ៌ Rose Gold ស្មាតហ្វូន
​របស់ Apple បន្ត​បង្ហាញខ្លួនកំណែពណ៌លឿនគួរ​ចាប់អារម្មណ៍។

រូប​ភាពដែលគេជឿថា ជា iPhone 7 កំណែពណ៌លឿង

រូបភាព​នៅលើទំព័រ Baidu បង្ហាញថា iPhone 7 នឹងមានរូបរាងប្រហាក់ប្រហែលនឹង iPhone 6 ឬ
6s បច្ចុប្បន្ន​។ ចំនុចខុស​ប្លែក​ដែល​គេ​អាច​មើលឃើញដោយងាយ​នោះគឺ ខ្សែអង់តែន​ ត្រូវបាន​
គេ​លើកទៅដាក់​នៅជ្រុង​ខាងលើ ធ្វើឱ្យ​ស្មាតហ្វូននេះ មានភាពស្រស់ស្អាត​ជាងកំណែមុន។ រន្
ធ​ដោត​កាស 3,5 mm ក៏ត្រូវបានបំបាត់ ហើយ​បើតាមដំណឹងចចាមអារ៉ាមមុននេះ រន្ធ Lightning
ក៏ត្រូវបានគេ​ប្រើជា​រន្ធ​ដោត​កាស​ផងដែរ។

ព័ត៌មាន​បែកធ្លាយ​ក៏បាន​បង្ហាញថា ស្មាតហ្វូនជំនាន់ទី ១០​របស់ Apple នឹងមានកាមេរ៉ា​ក្រោយ​ធំ
ជាង iPhone បច្ចុប្បន្ន​។ ប្រភពឱ្យដឹងថា iPhone 7 ប្រើប្រាស់​កាមេរ៉ា​ក្រោយ​តែមួយ និងមានទំហំ
12 megapixel ប៉ុន្តែ សេនសឺរ ធំជាងមុន ជួយ​ឱ្យ​ស្មាតហ្វូននេះ អាច​ថត​រូប​បានល្អ​ជាងមុនផង
ដែរ។ ចំណែកកាមេរ៉ាភ្លោះ នឹងត្រូវបាន​ Apple បំពាក់នៅលើតែ iPhone 7 Plus តែប៉ុណ្ណោះ។

iPhone 7 នឹង​នៅតែប្រើកាមេរ៉ា​ទោលដដែល លើកលែងតែ iPhone 7 Plus

iPhone 7 ក៏នឹងត្រូវ​ Apple បំពាក់បច្ចេកវិទ្យា​ទប់ទល់នឹងជម្រាបទឹក។ មុននេះ iPhone 6 និង 6s ក៏
ត្រូវបានបំពាក់​បច្ចេកវិទ្យា​នេះ​ដែរ ប៉ុន្តែ មិនត្រូវបានទទួលស្គាល់​តាម​ស្ដង់ដា IP នោះទេ​។ នេះ​អាច
ជាជំហាន​ដ៏សំខាន់មួយ​របស់​ Apple ក្នុងការ​ប្រកួត​ប្រជែង​ជាមួយ​គូសត្រូវ​ នាពេលខាង​មុខ។

ប្រែសម្រួល ៖ បុត្រា


Tags: iPhone 7 ពណ៌លឿង ស្មាតហ្វូន