CamNews

ព័ត៌មានអន្តរជាតិ 

បាញ់បោះ ស្លាប់ម្នាក់ នៅឯអាកាសយានដ្ឋាន គ្រាន់តែរឿង មិនពាក់មួយ សុវត្ថិភាព

ព័ត៌មានអន្តរជាតិ ៖ មានករណីបាញ់បោះ នៅក្រៅព្រលានយន្តហោះអន្តរជាតិ​ ភាគកណ្តាលកោះតៃវ៉ាន់ ដែលផ្តើមចេញពីបុរសម្នាក់ ធ្វើការវាយ ដាល់មន្រ្តីប៉ូលីសនោះ ជា  លទ្ធផល ក្រោយបាញ់បោះគ្រាប់ពិត បានសម្លាប់មនុស្សម្នាក់ និង ២ នាក់ផ្សេងទៀត រងរបួស ។

សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានសឹង្ហបុរី channelnewsasia អោយ  ដឹងថា ករណីបាញ់បោះគ្រាប់ ពិតដ៏កម្រលើកនេះ បានកើតឡើង នៅរសៀល ម៉ោង ២ និង ៤០ នាទី (ម៉ោង  ក្នុងស្រុក នៃកោះតៃវ៉ាន់) ពោល បានកើតឡើងនៅពេលដែល បុរសម្នាក់ បាននាំកូនស្រីតូច វ័យ ១០  ឆ្នាំរបស់ខ្លួន ធ្វើដំណើរទៅ​ កាន់អាកាសយានដ្ឋានអន្តរជាតិ Chinchuankang វិនាទីនោះ មានការ   ប្រឈម មុខដាក់គ្នា ជាមួយនឹង មន្រ្តីប៉ូលីស ក្រោយបុរសជាឪពុករូបនេះ​មិនបានពាក់មួកសុវត្ថិភាព ។


ស្ថិតនៅក្នុងវ័យ ៤៥​ ឆ្នាំ បុរសជាឪពុករូបនេះ​ ត្រូវបានគេកំណត់អត្តសញ្ញាណអោយ ដឹងថា មាននាមត្រ កូលថា Chang ។ រូបលោក បានធ្វើការវាយដាល់ មុខមន្រ្តីប៉ូលីស ចំច្រមុះ ដែលជាហេតុធ្វើអោយ មន្រ្តី ប៉ូលីសព្យាយាម ដណ្តើមយកកាំភ្លើង ចេញពីដៃរបស់គាត់​បំណង ធ្វើ   ការ ការពារខ្លួន ។ វិនាទីនោះ កាំ ភ្លើងបានជ្រុះនៅលើដី ក៏ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយចុះ លោក    Chang  ដណ្តើមបានមកវិញ រួចធ្វើ ការបាញ់រួទៅលើមន្រ្តីប៉ូលីស ២ នាក់ផ្សេងទៀត​ កំពុងតែរត់ចូលមកក្នុង  ការវាយប្រតាយប្រតប់ គោល បំណងជួយសង្គ្រោះ មិត្តប៉ូលីស បម្រើការងារដូចគ្នា ។

សកម្មភាព នៃហេតុការណ៍ ជម្លោះដ៏កម្រនឹងកើតមានឡើងមួយនេះ​ ត្រូវបានក្រុមអ្នកធ្វើដំណើរផ្តិតយក សកម្មភាពបាន និងធ្វើការចាក់ផ្សាយនូវលើកញ្ជក់ទូរទស្សន៍ក្នុងស្រុក ។ លោក  Chang បើតាមសេចក្តី រាយការណ៍បញ្ជាក់អោយដឹងថា ត្រូវបានបញ្ចូនទៅកាន់មន្ទីរពេទ្យ នៅជិតកន្លែង បំផុត  តែទោះជាយ៉ាង ណាក៏ដោយចុះ លោកត្រូវគេរាយការណ៍អោយដឹងថា បានស្លាប់  នៅ ពេលក្រោយ មក  ទៀត ។​ ដោយ ឡែក មន្រ្តីប៉ូលីស ដែលបានបាត់បង់ម្ចាស់ការណ៍ ក្នុងការគ្រប់គ្រង     កាំភ្លើង ដៃ ក្រោយលោក Chang ដណ្តើមបាននោះ រងរបួស ក៏ដូចជាអ្នកដំណើរស្រីម្នាក់ទៀត​ ក៏បានទទួលរងរបួសដូចគ្នាដែរ ។

កូនស្រីលោក Chang ដែលបានប្រាប់មន្រ្តីប៉ូលីស នូវនាម ត្រកូលឪពុករបស់ខ្លួននោះ  នាង តូច គឺមាន សតិមិនសូវល្អ ផងដែរ នេះបើយោងតាមសេចក្តីរាយការណ៍ ។ បើទោះ  ជាយ៉ាងណាក៏ដោយចុះ ករណី មួយនេះ កំពុងតែស្ថិតនៅក្រោម ការតាមដានស៊ើបអង្កេត ពីសំណាក់មន្រ្តីជំនាញនៅឡើយ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia


Tags: Taiwan Int news Unt news Breaking news Hot news Asia