CamNews

យានយន្ត 

CEO ក្រុមហ៊ុន Tesla អះអាងថាក្រុមហ៊ុន Apple គឺគ្រាន់តែជាកន្លែងកប់ខ្មោចរបស់ក្រុមហ៊ុន Tesla

យានយន្ដ៖ CEO ក្រុមហ៊ុនផលិតរថយន្ដប្រើប្រព័ន្ធអេឡិចត្រូនិច្ច Tesla ឈ្មោះថា Elon Musk បានបង្ហើបពាក្យ​សម្ដីដ៏គួរឲ្យកំប្លែងពេក​​ ហើយក្នុងកម្មវិធីដាក់តាំងបង្ហាញរថយន្ដស៊េរីថ្មីប្រចាំឆ្នាំ ដោយអះអាងថា វិស្វ័ករ​ក្រុមហ៊ុន Apple ដែលកំពុងតែដំណើការណ៍គម្រោងផលិតរថយន្ដបើកបរដោយខ្លួនឯង គឺជាបុគ្គលិកដែលត្រូវបាន គាត់បណ្ដេញចេញពី ក្រុមហ៊ុន។​

លោក Elon Musk បានប្រាប់ទៅកាន់ទស្សនិកជនដែល បានចូលរួមក្នុងកម្មវិធីនោះដោយ លើកអះអំណាងច្រានចោលនូវដំណឹងថា ក្រុមហ៊ុន Apple បានប្រមូលផ្ដុំទៅដោយវិស្វ័ករសំខាន់ៗ ដើម្បីដំណើរការណ៍ គម្រោង​ផលិតរថយន្ដបើកបរដោយខ្លួនឯង ក្នុងពេលបច្ចុប្បន្ននេះ។ ពាក្យសម្ដីរបស់​ Elon Musk​ បានថ្លែង​ថា តើពួកគេទាំងនោះពិតជាវិស័្វករដ៏សំខាន់សម្រាប់ក្រុមហ៊ុន Apple មែនដែរទេ​ ? ត្រូវហើយៗ មិនខុសនោះ​ទេ អ្នកទាំងនោះ​គឺពិតជាមនុស្សសំខាន់ចំពោះ Apple ប៉ុន្ដែពួកគេគឺសម្រាប់​ក្រុមហ៊ុន Tesla គឺគ្រាន់តែជា​បុគ្គ​លិក ​ដែលត្រូវបានដេញចេញតែប៉ុណ្ណោះ​។ គាត់តែងតែហៅក្រុមហ៊ុន Apple ដោយលេងសើចថា គឺជាក្រុមហ៊ុនទីតាំងកប់ខ្មោច របស់ក្រុមហ៊ុន Tesla ។​

ស្របពេលនោះផងដែរ ក៏មានសំណួរចោទសួរឡើងថា ប្រសិនជា​វិស្វ័ករទាំងនោះ ត្រូវបានក្រុមហ៊ុន របស់គាត់ ត្រូវដេញចេញមែន តើស្នាដៃផលិតរបស់គេក្នុងក្រុមហ៊ុនថ្មី អាចក្លាយជាដៃគូរប្រកួតប្រជែងលើទីផ្សារដ៏គ្រោះថ្នាក់របស់គាត់​បានទេ​ នៅថ្ងៃអនាគត? លោក Elon Musk បានឆ្លើយតបទាំងអស់សំណើចថា តើអ្នកទាំងអស់គ្នាមានបានចាប់អារម្មណ៍ទៅនឹង ផលិតផល Apple Watch ដែរឬទេ? គាត់សូមបញ្ជាក់ថា គ្មានអ្វីដែលជាដៃគូរគ្រោះថ្នាក់នោះទេ ។ គាត់សូមសរសើរដែលក្រុមហ៊ុន Apple សម្រេចគោលដៅលើគម្រោងមួយនេះ ប៉ុន្ដែការផលិត ប្រៀបធៀបអំពីយានយន្ដគឺវាមានភាពស្មុកស្មាញខ្លាំងណាស់ ចំពោះទូរសព្ទ ឬក៏នាឡិកាឆ្លាតវៃនោះ ។ 

ប្រភពដែលបានបន្ដទៀតថា គាត់តែតែង ជជែកលេងជាមួយក្រុមហ៊ុន Apple ដោយហៅពួកគេថា ជាទីកប់ខ្មោចរបស់ក្រុមហ៊ុន Tesla ពីព្រោះថាបុគ្គលិកដែលគាត់បណ្ដេញចេញ គឺជាវិស្វ័ករប្រចាំនៅ Apple ហើយពេលខ្លះគាត់តែ តែប្រាប់ទៅបុគ្គលិកគាត់ថា បើមិនចង់នៅធ្វើការនៅទីនេះ អ្នកទាំងគ្នាអាចទៅធ្វើការឲ្យក្រុម​ហ៊ុន Apple ក៏បានដែរ ។ 


ដោយ៖ អឿ អ៊ុយ

ប្រភព៖ carscoops


Tags: vehicle Elon Musk Tesla Apple