CamNews

យល់ដឹង 

ឧបករណ៍បូមធូលីដ៏ចាស់បំផុតលើពិភពលោក

វានៅតែអាចបូមធូលីបានយ៉ាងល្អ ទោះបីជាមានអាយុកាលដល់ទៅ១០៨ឆ្នាំក៏ដោយ
លោកHarry Cox បានយកឧបករណ៍បូមធូលីដ៏ចាស់ជរាមួយនេះ មកពីកន្លែងធ្វើការ
មួយ មុនពេលវា ត្រូវបានគេយកទៅចោលនៅកន្លែងចាកសំរាម។ លោក Harry Cox
គឺមានអាយុ៥៣ឆ្នាំ តិចជាងពាក់កណ្តាលនៃអាយុឧបករណ៍បូមធូលីរបស់គាត់ ដែល
ផលិតនៅឆ្នាំ១៩០៤ ជាផលិតផលរបស់អាមេរិច។ គាត់និយាយថា ខ្ញុំចូលចិត្តប្រមូល
វត្ថុដែលគេបោះចោល បន្ទាប់មកជួសជុល និង ធ្វើវាឲ្យមានជីវិតថ្មឡើងវិញ   វាធ្វើឲ្យ
ខ្ញុំមានអារម្មណ៍សប្បាយចិត្តណាស់។ លោក Harry Cox គឺជាអ្នកគ្រប់គ្រងការផលិត
ក្នុងរោងចក្រ W L Coller of Greater Manchester។ ទោះបីជា    គាត់មានសេចក្តីរីក
រាយ ជាមួយនឹងឧបករណ៍បូមធីលីដ៏ជរាមួយក្តី ប្រពន្ធរបស់គាត់លោកស្រីJacqueline
គឺមិនចាប់អារម្មណ៍ជាមួយនឹងឧបករណ៍បូមធូលី ដែលធ្ងន់ មានសំលេងរំខាននោះទេ
។ លោកស្រីដូចចិត្តសំអាតបន្ទប់គេងទាំងបីរបស់គាត់ ជាមួយនឹងឧបករណ៍បូមធូលី
ទំនើបទាន់សម័យជាង។

ដោយៈ  វណ្ណៈ
ប្រភពៈ  mirror


Tags: Lifestyle Strange