CamNews

ព័ត៌មានជាតិ 

អបអរ សាទរ សង្គ្រានចូលឆ្នាំខ្មែរ ក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ ផ្តល់ជូននូវ យុទ្ធនាការពិសេស មិនធ្លាប់មាន

ក្រុមហ៊ុន អ៊ីស៊ូហ្ស៊ុ រៀបចំ​យុទ្ធនាការ​ស្រលាញ់​ទើប​បារម្ភ​ សម្រាប់ការ​ត្រៀមលក្ខណៈ​ធ្វើ​ដំណើរ​ក្នុងរដូវ​បុណ្យចូល​ឆ្នាំ​ថ្មីប្រពៃណីខ្មែរ ឆ្នាំរកា ព.ស២៥៦១ (គ.ស ២០១៧) ផ្ដល់ជូនការត្រួត​ពិនិត្យ​រថយន្ត​មុន​ពេលធ្វើដំណើរកម្សាន្ត​នៅមជ្ឈមណ្ឌល សេវាកម្ម​ស្ដង់ដារ​របស់​​ក្រុមហ៊ុន​​អ៊ីស៊ូហ្ស៊ុដោយ​ឥតគិត​ថ្លៃ!  ​

ក្រុម​ហ៊ុន​ ទ្រី ផេដ អ៊ីស៊ូហ្ស៊ុ សេល​ ខូអិលធីឌី ជាក្រុមហ៊ុនចែកចាយ​រថយន្ត​អីស៊ូហ្ស៊ុ​ផ្តាច់មុខក្នុង​ប្រទេស ​កម្ពុជា ដែលរៀបចំ​យុទ្ធនាការ​ពិសេស “សួស្តីឆ្នាំ​ថ្មី​ ពិនិត្យ​រថយន្ត​មុន​ពេល​ប្រើប្រាស់​​ជាមួយ​អ៊ីស៊ូហ្ស៊ុ”។ ​យុទ្ធនាការ​​ស្រលាញ់​ទើប​បារម្ភ​នេះ​ផ្តល់ជូន​​​អ្នក​ប្រើប្រាស់​​ ​រថយន្ត​ ISUZU D-MAX និង ​​ISUZU MU-X នូវ​សេវា​ត្រួតពិនិត្យបច្ចេកទេសទូទៅ ចំនួន ២៦ ចំនុចដោយ​​ឥតគិត​ថ្លៃ ដើម្បី​ត្រៀមលក្ខណៈ​សម្រាប់​ការ​ធ្វើ​ដំណើរកម្សាន្ត​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ​ និង​​ផ្ដល់​ជូន​​​ពិសេសនូវ​ការ​បញ្ចុះ​តម្លៃ ៥% សម្រាប់​គ្រឿង​បន្លាស់ និង​ផ្ដល់​ជូន​ដោយ​ឥតគិតថ្លៃ​នូវ​កាបូប​ក្រណាត់​យ៉ាងស្រស់ស្អាត ចាប់​ពី​ថ្ងៃទី១៦ ខែ​មីនា ដល់​ថ្ងៃទី១៥ ខែឧសភា ឆ្នាំ ២០១៧ ​នេះតទៅ​។ នៅពេល​លោកអ្នក​​នាំយក​រថយន្ត​មក​ត្រួតពិនិត្យ​នៅមជ្ឈមណ្ឌល សេវាកម្ម​ស្ដង់ដារ​របស់​ក្រុមហ៊ុន​​អ៊ីស៊ូហ្ស៊ុ យើង​ខ្ញុំបាន​ត្រៀមខ្លួនរួចជាស្រេចដើម្បី​ផ្ដល់​សេវាកម្ម​ជូន​​ដោយ​មាន​ក្រុម​ជាង​មានជំនាញ ​​ឆ្លងកាត់​ការ​បណ្ដុះបណ្ដាល​​តាម​ស្ដង់ដារ​​របស់​អ៊ីស៊ូហ្ស៊ុ ព្រមទាំង​មាន​​ឧបករណ៍ និង​បរិក្ខារ​ត្រួតពិនិត្យគ្រប់ប្រភេទ ដែល​ត្រូវ​បាន​រចនាឡើង​ជាពិសេស​សម្រាប់​រថយន្ត​អ៊ីស៊ូហ្ស៊ុ​​។ ក្រៅពីនេះ សូម​រីករាយ​ជាមួយ​ការ​ផ្ដល់ជូននូវ​​សេវាកម្ម​ដោយ​ស្នាម​​ញញឹម​ចេញ​ពី​ចិត្ត​ដ៏​ពិត​​ប្រាកដ​​របស់​ក្រុមការងារ​អ៊ីស៊ូហ្ស៊ុទាំង​អស់គ្នា​។ ​

សាកសួរ​ព័ត៌មាន​បន្ថែម​បាន​តាមរយៈ​ អគារតាំងបង្ហាញរថយន្តអ៊ីស៊ូហ្ស៊ុ របស់​ក្រុមហ៊ុន​ ខេ (ខេមបូឌា) ខូអិលធីឌី អាសយដ្ឋាន៖ ទល់មុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញទូរសព្ទ​​​លេខ ០២៣ ៩៥០ ០៨៤ ឬ​ តាមរយៈ គេហទំព័រ www.isuzucambodia-tis.com 




Tags: social news