CamNews

ប្លែកៗ 

បុរសមាឌធំ ជិះកង់តូចបំផុតក្នុងលោក

ថ្មីៗនេះ មានវីដេអូខ្លីមួយ បង្ហាញពីបុរសមាឌធំម្នាក់ ជិះកងតូចបំផុតក្នុងលោក បានក្លាយជាទី
ចាប់អារម្មណ៍បំផុត នៅលើបណ្ដាញ Youtube។

ក្រោយពីត្រូវបានបង្ហោះ ខ្សែវីដេអូខ្លីដែលមានចំណងជើងថា “Man Rides World’s Smallest
Bicycle” ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែភាពអស្ចារ្យ និងចម្លែករបស់វា។

នៅក្នុងខ្សែវីដេអូនេះ បុរសម្នាក់បានទុកកង់ធំរបស់ខ្លួនទៅម្ខាង រួចក៏បានយកកង់ដ៏តូចមួយចេញ
ពីកាបូបរបស់ខ្លួន និងជិះយ៉ាងសង្ហារ។

កង់ដ៏តូចនេះ ត្រូវបានគេធ្វើឡើងដោយមានគ្រឿងគ្រប់គ្រាន់ទាំងអស់ ប៉ុន្ដែវាបែរជាមានរូបរាង
តូចជាងស្បែកជើងរបស់ម្ចាស់វាទៅទៀត។

មនុស្សជាច្រើន សួរថា តើគេធ្វើកបែបណា​អាចផលិតកង់ដ៏តូច និងអាចផ្ទុកទម្ងន់របស់មនុស្ស
បានបេបនេះ? ពិតជាអស្ចារ្យ!

ដោយ ៖ សូរីយ៉ា
ប្រភព ៖ DT


Tags: strange bike world