CamNews

ថេបប្ល៊ែត 

Slate 8 Tablet Windows 8 សំរាប់អ្នកជំនួញរបស់HP?

តាមប្រភពព័ត៌មានរបស់website Neowin.net បាននិយាយថា HP បានរៀបចំបង្ហាញនូវ
Tablet
មួយគ្រឿងប្រើCPU x86 ជាមួយលក្ខណៈ "ស្តើងជាងiPad ថ្មប្រើបាន8-10 ម៉ោង
អេក្រង់10,1"។


ម៉ាស៊ីននេះមានគោលដៅទៅលើអ្នកប្រើប្រាស់ជាអ្នកជំនួញ ដូច្នេះវាមិនប្រើCPU xARMទេ ព្រោះ
វាមិនខ្លាំងដូច x86។ សព្វថ្ងៃមិនទាន់មានព័ត៌មានណាបង្ហាញពីការចេញលក់ម៉ាស៊ីននេះនៅ
ឡើយទេ។

[IMG]

តាមព័ត៌មានពីslideបានធ្លោយឲដឹងថាម៉ាស៊ីននេះមានទម្ងន់680g កំរាស់9,2mm
រត់លើប្រព័ន្ធប្រតិបត្តិការWindows 8 Professional។ អេក្រង់របស់វាអាចប្រើម្រាមដៃចុច ឬប៊ិច
អេឡិចត្រូនិច។ សំរាប់ការរក្សាការសម្ងាត់ វាបានបំពាក់នូវកម្មវិធីHP ProtectTool មានchip
រក្សាការសម្ងាត់TPM និងមានComputrace សំរាប់ជួយម៉ាស៊ីនស្វែងរកទីតាំងនៅពេលវង្វេង៕

ដោយ៖ និស្ស័យ
ប្រភព៖ tte


Tags: tablet slite 8 hightech