CamNews

ទូរស័ព្ទ 

រូប​ភាព​ iPhone 6 Plus ៖ សត្រូវធំរបស់ Samsung Galaxy Note 4

ឆ្នាំនេះ Apple ធ្វើឱ្យយើងទាំងអស់គ្នា មានការភ្ញាក់ផ្អើលជាខ្លាំង នៅពេលក្រុមហ៊ុននេះ បញ្ចេញ
iPhone 6 Plus បើទោះជាដំណឹងចចាមអារ៉ាមស្ដីអំពី iPhone 6 កំណែ 5.5 inch បានបែកធ្លាយ
យ៉ាងច្រើនក្នុងរយៈពេលកន្លង។

យោងតាមនិន្នាការរបស់អ្នកប្រើប្រាស់ Apple មានភាពក្លាហាន បញ្ចេញម៉ូដែល ហ្វាប្លេត iPhone
6 Plus ដែលមានទំហំឡើងដល់ 5.5 inch ។ នេះគឺជាគូប្រជែងដ៏ធំ របស់បណ្ដា ម៉ូដែល ហ្វាប្លេត
កំពូលៗ នាបច្ចុប្បន្ន ក្នុងនោះ មាន កំពូល ហ្វាប្លេត ដែលទើបបង្ហាញខ្លួន មកពីក្រុមហ៊ុន Samsung
នោះគឺ Galaxy Note 4 ។

ដើម្បីសមស្របនឹងទំហំធំបែបនេះ iPhone 6 Plus ត្រូវបានបំពាក់រីសូលូសឹន Full HD ជាប្រការ
ដែល  Apple  មិនបានបង្ហើបឱ្យដឹងតាមរយៈព័ត៌មានបែកធ្លាយ។  រចនារបស់  iPhone 6 Plus
ប្រៀបបានទៅនឹងកំណែពង្រីកធំរបស់ iPhone 6 (4.7 inch)  ប៉ុន្ដែអ៊ីនធឺរហ្វេសរបស់  iPhone 6
Plus មានចំនុចខុសគ្នាបន្តិច ធៀបនឹង iPhone 6 ដោយសារតែវាត្រូវបាន Apple បំពាក់បច្ចេក
វិទ្យានានាដើម្បីឱ្យសមស្របនឹងទំហំធំ។

iPhone 6 Plus មានទំហំធំបែបនេះ គឺមិនមានន័យថា វានឹងក្រាស់ជាងមុននោះទេ។ ផ្ទុយទៅវិញ
iPhone 6 Plus បាននាំមកនូវរូបរាងដ៏ស្រស់ស្អាត ជាមួយនឹងភាពស្ដើងដ៏គួរឱ្យពេញចិត្ត រួមជា
មួយនឹងគែមលោហធាតុរឹងមាំ។ iPhone 6 Plus នឹងជួយឱ្យអ្នកប្រើប្រាស់បានទទួលបទពិសោធ
ថ្មីបំផុត ពីក្រុមហ៊ុន Apple ។

សូមទស្សនារូបភាពពិតមួយចំនួនរបស់ iPhone 6 Plus ដូចខាងក្រោមនេះ ៖

 

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ Mashable/TheVerge/Tech


Tags: iPhone 6 Plus on hands