CamNews

តារា 

ទើបចាប់ដៃគ្នាចូលកម្មវិធី ពេលនេះ Weir និង Bella មានការងារធ្វើរួមគ្នាទៀតហើយ

កំសាន្ត ៖ ក្រោយបង្ហាញនូវទំនាក់ទំនងស្នេហាជាសាធារណៈក្នុងនាមជាតារាសម្តែង មានមនុស្សភាគច្រើនអាចគិតថា ពួកគេនឹងបាត់បង់ប្រជាប្រិយភាព ប៉ុន្តែផ្ទុយពីរឿងនេះ លោក Weir sukollawat និងនាង Bella ranee បែរជាជួបរឿងនឹកស្មានមិនដល់ទៅវិញ ។ 

ស្នេហារបស់គូស្នេហ៍តារាថៃដែលស្រលាញ់គ្នាជាង ៥ ឆ្នាំនេះ បែរជាទទួលបានការគាំទ្រយ៉ាងច្រើនជាងមុន នៅពេលដែលស្នេហារបស់ពួកគេត្រូវបានបើកចំហរ ។​ មិនត្រឹមតែប៉ុណ្ណោះ Weir និង Bella បែរជាត្រូវទទួលការងារធ្វើរួមគ្នាជារឿយៗគួរឲ្យកត់សម្គាល់ ។ ផ្ទុយពីប្រជាប្រិយភាពមិនបានធ្លាក់ចុះហើយ លោក Weir sukollawat និងមិត្តស្រីបណ្តូលចិត្តបែរជាសម្បូរការងារធំៗរួមគ្នាទៅវិញ ។ ហើយថ្មីៗនេះ ទស្សនាវដ្តី Dichan Magazine ក៏បានអញ្ជើញតារាថៃទាំងពីរដួងនេះ ថតរូបដាក់គម្រប់ទស្សនាវដ្តីជាមួយគ្នាទៀតផង ៕


ប្រែសម្រួល ៖ គន្ធា

ប្រភព ៖ gossipstar


Tags: Weir sukollawat Bella ranee