CamNews

កីឡាជាតិ 

ជម្រើស​ជាតិ​កម្ពុជា ប៉ះ​ក្រុម​ស្រី​លង្កា ម៉ោង ៦៖៣០​​នា​​ទី​​ល្ងាច​​ស្អែក​​នេះ នៅ​ស្តាត​អូឡាំ​ពិក

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បន្តជួបប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមស្រីលង្កា នាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០១៦ ស្អែកនេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក បន្ទាប់ពីចាញ់ក្រុម ភ្ញៀវហុងកុង ២-០ នៅទីនេះដូចគ្នាកាលពីថ្ងៃទី០៦ ខែតុលា ក្រោមតម្លៃសំបុត្រ ១០០០០រៀល ក្រោមដំបូល និង ៥០០០រៀល ក្រៅដំបូល។

នេះការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិលើកទី៧ ចុងក្រោយគេ មុនពេលចាប់ផ្តើមប្រកួតជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 សប្តាហ៍ក្រោយនេះហើយ ក្នុងចំណោម៤ប្រទេសដែលត្រៀមរួចរាល់មាន ប្រ៊ុយណេ ឡាវ ទីម័រខាងកើត និងម្ចាស់ផ្ទះកម្ពុជា យកតែ១ក្រុម ដើម្បីបង្រ្គប់ពូល B ប្រកួតសន្សំពិន្ទុក្នុងពូលនាចុងឆ្នាំ២០១៦នេះ។

២ប្រកួតមិត្តភាពថ្មីៗចុងក្រោយនេះ កម្ពុជា បានបរាជ័យទាំងទៅទាំងមក ក្រោមថ្វីជើងរបស់ហុងកុង ដោយលទ្ធផល ៤-២ និង ២-០ ក្រៅ​ពី​៤​ប្រកួត​ផ្សេង​ទៀត ឈ្នះ​ទាំង​អស់ មិន​ដែល​ស្មើ​ឡើយ ក្នុងនោះដែរឈ្នះសិង្ហបុរី ២-១ នៅ​ស្តាត​អូឡាំ​ពិក និង​ឈ្នះ​៣​ប្រកួត​ផ្សេង​ទៀត​នៅ​ទឹកដីសិង្ហបុរីទៀត នាពេលអំឡុងហ្វឹកហាត់រយៈពេល ១០ថ្ងៃនៅទីនោះ។

យ៉ាងណាក៏ដោយ កម្ពុជាអាចនឹងសង្ឃឹមទទួលបានលទ្ធផលល្អច្រើន ពេលជួបក្រុមស្រីលង្កាស្អែកនេះ ត្បិតជាក្រុមមួយ កំពុងស្ថិតនៅចំណាត់ថ្នាក់ ១៧៣ក្នុង World Ranking គ្រាដែល ស្រីលង្កា ជាក្រុមមួយដែលស្ថិតនៅលេខរៀងទី ១៩៣ ហើយស្រីលង្កា ជាក្រុមដែលធ្លាក់វគ្គជម្រុះ World Cup 2018 ប្រចាំទ្វីបអាស៊ី (AFC) តាំងពីជុំទី១ ក្រោយប្រកួត ចាញ់ក្រុមជម្រើសជាតិប៊ូតាន់ ១-០ ជើងទី១ និងចាញ់ ២-១ ក្នុងជើងទី២ ទៀត ខណៈដែលកម្ពុជាបានឡើងដល់ជុំទី២ មុនពេលធ្លាក់មកវិញ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Angkor Wat Local news Elephant Siem Reap