CamNews

តារា 

ចរិយា ពេជ្រ ស្ថិតក្នុង មន្ទិលស្នេហ៍ប្រុស វ័យកណ្តាល ចង់ចិញ្ចឹម

ភ្នំពេញ៖ ក្រោយពីបានឈានជើង ចូលប្រឡូកនៅក្នុងវិស័យលិស្បៈ  រយៈពេលជាងពីរឆ្នាំមក តារាចម្រៀងស្រី វ័យក្មេង មានអាយុទើបតែ ជាង ២០ឆ្នាំ កញ្ញា ចរិយា ពេជ្រ បាននឹងកំពុង លេចមុខលេចមាត់ នៅក្នុងអាជីពជា អ្នកសិល្បៈ តាមរយៈការឡើងបង្ហាញមុខ ក្នុងកម្មវិធី ប្រគំ តន្រ្តី នៃ ស្ថានីយទូរទស្សន៍នានា និងការសម្តែងជាដើម។

ស្របពេលកេរិ៍្តឈ្មោះ កំពុងតែបោះជំហាន ទៅមុខជាបណ្ដើរៗ ថ្មីៗនេះក៏លេចឮ ព័ត៌មានមកថា តារាសម្តែងវ័យក្មេង កញ្ញា ចរិយា ពេជ្រ កំពុងតែ មានទំនាក់ទំនង ស្នេហាថ្មីថ្មោង ជាមួយបុរស អ្នកជំនួញ ក្នុងស្រុកមានទ្រព្យស្តុកម្នាក់។ មិនតែប៉ុណ្ណោះ បុរសម្នាក់ នេះក៏មាន បំណងជួយ ផ្គត់ ផ្គង់ ដល់ជីវភាពប្រចាំថ្ងៃ របស់នាងទៀតផង។

តាមប្រភពខាងលើ បាននិយាយឲ្យដឹងថា បុរសដែលមានទំនាក់ទំនង ស្នេហាជាមួយ តារា ចម្រៀង ចរិយា ពេជ្រ មានវ័យប្រហែលជាង៤០ ឆ្នាំ ហើយក៏ជាអ្នក ដែលមានទ្រព្យសម្បត្តិ ច្រើនហូរហៀ ម្នាក់ផងដែរ។ ជារឿយៗបុរស ម្នាក់នេះតែងតែ ទាក់ទងមក ចរិយ៉ា ពេជ្រ ដោយ បង្ហាញ ពីគោលបំណង ក្នុងការជួយ ឧបត្ថម្ភដល់ការ រស់នៅ របស់នាង ដើម្បីឲ្យកម្រិតជីវភាព ខ្ពស់ត្រដែតជាងមុន។

ទោះបីជាយ៉ាងណា គេនៅមិនទាន់ដឹងថា តើទំនាក់ទំនងស្នេហា រវាងតារាស្រី ចរិយា ពេជ្រ ជាមួយនឹងបុរស អ្នករស់នៅក្នុងស្រុកម្នាក់នេះ អាច ឈានទៅដល់គោល ដៅនៃជីវិត អាពាហ៍ ពិពាហ៍ ឬយ៉ាងណានៅឡើយទេ។ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍ គឺពេលនេះ អ្នកទាំងពីរ កំពុង តែ ព្យាយាម ទំនាក់ទំនង ជាមួយគ្នាជាប្រចាំ។

ជុំវិញព័ត៌មានលេចឮ ខាងលើនេះ គេហទំព័រ LookingTODAY មិនទាន់អាចទាក់ទង ដើម្បីសុំការ បំភ្លឺពី កញ្ញា ចរិយា ពេជ្រ បាននៅឡើយទេ នៅថ្ងៃនេះ។ គេហទំព័រ LookingTODAY នឹង ព្យាយាមស្វែង រកការបំភ្លឺពី ចរិយា ពេជ្រ នៅពេលក្រោយ៕

 

ផ្តល់សិទ្ធិ ៖ ដើមអំពិល


Tags: star actress singer khmer star chakriya pech